សម្តេចតេជោ ហ៊ុន សែន៖ ត្រូវតែទប់ស្កាត់ការដណ្តើមអំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការដណ្តើមអំណាចតាមមធ្យោបាយដែលប្រាសចាកប្រជាធិបតេយ្យ គឺជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍ ដូច្នេះត្រូវតែទប់ស្កាត់និងកម្ចាត់ឱ្យបាននូវចលនាទាំងឡាយដែលប្រាសចាកលទ្ធិប្រជាធិបតេយ្យ ដូចជាការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល ការធ្វើបដិវត្តពណ៌ជាដើម។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបិទសន្និសីទលើកទី១
Read More