កម្ពុជាទទួលការកោតសរសើរពីសំណាងប្រទេសចូលរួមក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសស្វីស ចំពោះការប្ដេជ្ញាចិត្ត និងសកម្មភាពជាក់ស្ដែងជាច្រើនលើវិស័យសិទ្ធិមនុស្ស

កម្ពុជាទទួលការកោតសរសើរពីសំណាងប្រទេសចូលរួមក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសស្វីស ចំពោះការប្ដេជ្ញាចិត្ត និងសកម្មភាពជាក់ស្ដែងជាច្រើនលើវិស័យសិទ្ធិមនុស្ស

(ហ្សឺណែវ-ស្វីស)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកំណត់ (UPR) ជុំទី៤ របស់កម្ពុជា ក្នុងសម័យប្រជុំលើកទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ តំណាងកម្ពុជា ដឹកនាំឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) រួមជាមួយថ្នាក់ដឹកនាំមកពីអន្តរក្រសួងមួយចំនួនទៀត។

យន្តការ UPR ជាយន្តការមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលរៀបចំឡើងដើម្បីពិនិត្យកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនីមួយៗ ដោយប្រទេសដទៃទៀតរៀងរាល់ចន្លោះពី៤ឆ្នាំកន្លះ ទៅ៥ឆ្នាំម្តង។ ការពិនិត្យនេះធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកាមួយសម្រាប់កិច្ចសន្ទនាបែបស្ថាបនា
រវាងរដ្ឋនិងរដ្ឋ ដែលជាសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យរួមគ្នាលើកកម្ពស់ និងការពារសិទ្ធិមនុស្សជាសកល តាមរយៈការចែករំលែកនូវបទពិសោធ និងការអនុវត្តល្អៗ ព្រមទាំងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ពោលគឺយន្តការនេះ មិនមែនជាវេទិកាបន្ទុះបង្អាប់ រិះគន់ ឬការវាយប្រហារគ្នាលើបញ្ហា
សិទ្ធិមនុស្សនោះទេ តែជាឱកាសក្នុងការសិក្សារៀនសូត្រ និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមកស្របតាមគោលការណ៍ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្ម និងប្រកបដោយអត្ថន័យក្នុងយន្តការនេះ ក៏ដូចជាយន្តការសិទ្ធិមនុស្សផ្សេងៗទៀតផងដែរ។ នៅក្នុងការពិនិត្យរបាយការណ៍ជុំទី៤នេះ គណៈប្រតិភូកម្ពុជា បានបង្ហាញនូវសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តអនុសាសន៍ចំនួន១៧៣ ដែលបានទទួលយកកាលពីជុំទី៣ ព្រមទាំងធ្វើបច្ចុប្បន្នភាព និងបង្ហាញនូវវឌ្ឍនភាពថ្មីៗជាច្រើនទៀតលើវិស័យផ្សេងៗ។

សមិទ្ធផលទាំងឡាយដែលបានបង្ហាញទាំងនៅក្នុងរបាយការណ៍ជុំទី៤ និងក្នុងបទអន្តរាគមន៍របស់គណៈប្រតិភូ បានក្ដោបទៅលើសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គមកិច្ច និងសិទ្ធិវប្បធម៌ រួមទាំងស្ថានភាពនៃសិទ្ធិរបស់ក្រុមជាក់លាក់មួយចំនួនផងដែរ។ សមិទ្ធផលទាំងនោះរួមមាន៖ ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីនយោបាយ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀត ស្របតាមស្ថានភាព និងបរិបទជាក់ស្ដែងរបស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

តាមរយៈសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា «នៅក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចំនួន១០០ បានចុះឈ្មោះចូលរួម ដើម្បីលើកជាមតិយោបល់ និងផ្តល់អនុសាសន៍ផ្សេងៗដល់ប្រទេសកម្ពុជា។ ជាការកត់សម្គាល់តំណាងប្រទេសដែលបានចូលរួមទាំងអស់បានសម្តែងនូវការសាទរ និងការកោតសរសើរដល់ប្រទេសកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តអនុសាសន៍ដែលបានទទួលយកនាពេលកន្លងមក ក៏ដូចជាការប្ដេជ្ញាចិត្ត និងការបង្ហាញចេញនូវសកម្មភាពជាក់ស្ដែងជាច្រើនលើវិស័យសិទ្ធិមនុស្ស»

ទន្ទឹមនឹងនេះ ក៏មានអនុសាសន៍ជាច្រើនបានជំរុញ និងលើកទឹកចិត្តឱ្យកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យរបស់ខ្លួនបន្តទៀត។ ការទទួលបានការសាទរ និងការកោតសរសើរពីសំណាក់តំណាងប្រទេសជាច្រើនបែបនេះ គឺជាសក្ខីកម្មដ៏រឹងមាំដែលបញ្ជាក់ថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ដែលនាំទៅដល់ការធានាបាននូវការប្រើប្រាស់សិទ្ធិ និងសេរីភាពជាមូលដ្ឋានកាន់តែទូលំទូលាយ និងប្រសើរឡើងជាលំដាប់។

សូមបញ្ជាក់ថា អនុសាសន៍ទាំងអស់ដែលតំណាងប្រទេសនានាបានផ្ដល់ឱ្យកម្ពុជា គ.ស.ម.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនឹងយកមកពិនិត្យពិភាក្សាជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធនានា ដើម្បីសម្រេចពីអនុសាសន៍ដែលត្រូវទទួលយកមកអនុវត្ត និងការធ្វើការកត់សម្គាល់ចំពោះ
អនុសាសន៍ទាំងឡាយណា ដែលមិនឆ្លុះបញ្ចាំងពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតនយោបាយ ឬមិនស្របនឹងបរិបទប្រទេសកម្ពុជា។

ជារួម នៅក្នុងដំណើរការនៃការពិនិត្យរបាយការណ៍ UPR ជុំទី៤នេះ ពិតជាបានផ្ដល់ឱកាសសម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការចែករំលែក និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនលើវិស័យសិទ្ធិមនុស្ស ព្រមទាំងជាឱកាសក្នុងការពន្យល់បកស្រាយ និងបង្ហាញពីស្ថានពិតជាក់ស្ដែងក្នុងប្រទេសកម្ពុជាលើបញ្ហាមួយចំនួន៕

អត្ថបទ​ដោយ៖ Met Kim​au

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…