កម្ពុជា បដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី យកមកជាសំអាងរឿងព្រំដែន ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC)!
កម្ពុជាបានបង្ហាញជំហរបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទី ដែលភាគីថៃបានគូសជាឯកតោភាគី ហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC) ដែលបានរៀបចំឡើងរវាងភាគី កម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រី
Read More