រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូសភា អារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ និងគណៈប្រតិភូ សភាអារ៉ាប៊ីសាអូឌីត ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅកម្ពុជានាពេលនេះ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី១ នេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនៅក្នុងទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ ដែលត្រូវបានបន្តពូនជ្រំ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា តួកគីយេ និងអេមីរ៉ាត អារ៉ាប់រួម កាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅ និងជំនួបពិភាក្សាការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងព្រះអង្គម្ចាស់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំកន្លងទៅនោះ។

សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាថ្មីមួយទៀតដែលនឹងជួយពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត ដែលបានកសាងឡើងចាប់តាំងពីខែតុលា ឆ្នាំ២០១០ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមមួយកម្រិតទៀត ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ កន្លងមកសភាប្រទេសទំាងពីរបានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា។

ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានគោរពអញ្ជើញ លោកមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរ ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង។

ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា គោលដៅអភិវឌ្ឍន៍កម្ពុជាដ៏ត្រឹមរបស់រាជរដ្ឋាភិបាលឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នោះ នឹងសម្រេចបានជោគជ័យជាមិនខានឡើយ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលជាច្រើន ហើយប្រជាពលរដ្ឋខ្មែរមានក្រមសីលធម៌ខ្ពស់ ដែលជាប្រភពទាក់ទាញវិស័យទេសចរណ៍។ ឯកឧត្តមសង្ឃឹមថា កម្ពុជានិងអារ៉ាប៊ីសាអូឌីតនឹងភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងគ្រប់វិស័យកាន់តែងាយស្រួលឡើង។

ឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត បានស្នើឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត រវាងសភាប្រទេសទំាងពីរ។ លោកបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅ អារ៉ាប៊ីសាអូឌីត នាពេលខាងមុខនេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការគោរពអញ្ជើញនេះ ដោយសម្តេចបានគូសបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត។

ជាមួយគ្នានេះ សម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោយពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាបានបញ្ចប់ទៅ ទំនាក់ទំនងប្រទេសទំាងពីរកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត នៅក្នុងនោះស្ថានទូតអារ៉ាប៊ីសាអូឌីត នៅក្នុងរាជធានីភ្នំពេញនឹងបើកដំណើរការជាផ្លូវការ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរក៏ផ្លាស់ប្តូរព័ត៌មានពីទៅគ្នាទៅវិញទៅ ជុំវិញបញ្ហានយោបាយ សេដ្ឋកិច្ច និងបញ្ហាសកលផងដែរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍សន្តិភាព និងបានលះបង់គ្រប់បែបយ៉ាង រួមសុខរួមទុក្ខជាមួយពលរដ្ឋនៅគ្រប់កាលៈទេសៈរហូតមក។

មរតករបស់សម្តេចតេជោ ហ៊ុន សែន បានបន្តដឹកនាំ ដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភានេះ ប្រកដោយថាមវន្ត វ័យក្មេង ពោលពេញដោយសមត្ថភាព ចំណេះដឹងនិងសីលធម៌ខ្ពស់។

រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្តបច្ចកោណ ក្នុងការដឹកនាំកម្ពុជាឆ្ពោះសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានមោទនភាពនិងសម្តែងនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានលទ្ធផលជាក់ស្តែងថ្មីៗបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងសភា និងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធ រឹងមាំ ធន់ និងស្ថិតស្ថេរយូរអង្វែង ជាមួយនឹងក្ដីសង្ឃឹមថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត នឹងជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៏ ពីរព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតមកកាន់កម្ពុជាកាន់តែច្រើនឡើង។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា អារ៉ាប៊ីសាអូឌីត មានសក្តានុពលវិស័យថាមពល ចំណែកកម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម។ កម្ពុជាសង្ឃឹមថា អារ៉ាប៊ីសាអូឌីត និងទទួលនាំចូលកសិផលពីកម្ពុជា និងវិនិយោគនៅលើវិស័យអាហារហាឡាល់នៅកម្ពុជាផងដែរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាអារ៉ាប៊ីសាអូឌីតមិនគួរមើលកម្ពុជាត្រឹមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគួរមើលកម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាទីផ្សារដ៏ធំមួយមានពលរដ្ឋរាប់លាននាក់៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…