សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកច្បាប់រៀបចំច្បាប់ផ្តន្ទាទោសអ្នកនិយាយថា «កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍»

សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកច្បាប់រៀបចំច្បាប់ផ្តន្ទាទោសអ្នកនិយាយថា «កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសជនទាំងឡាយណា ដែលនិយាយថា «កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍»។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញ​​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់បិទ​សន្និ​សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន​អំពើ​ប្រល័យពូជសាសន៍»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការតាក់តែងច្បាប់នេះ មិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ តែជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមស្នើឱ្យអ្នកច្បាប់ទាំងអស់ តើយើងអាចនឹងដាក់ច្បាប់នៅប្រទេសកម្ពុជាបាន ឬអត់ សម្រាប់ជនទាំងឡាយណាក៏ដោយ ដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ គឺត្រូវទទួលទោស។ ហេតុអីបានជាខ្ញុំត្រូវហ៊ាននិយាយអីចឹង? សាលក្រមតុលាការមួយ ដែលបានចេញថា កម្ពុជាមានរបបប្រល័យពូជសាសន៍ ដំណើរការកាត់ទោសរបបប្រល័យពូជសាសន៍។ អីចឹងបើសាលក្រមតុលាការចេញអីចឹងហើយ តើយើងដាក់ច្បាប់មួយ ដើម្បីអះអាងថា កម្ពុជាមានរបបប្រល័យពូជសាសន៍?

សម្តេចតេជោ បានបន្តថា «នៅអឺរ៉ុប ដូចជាមាន ដែលថា អ៊ីត្លែរ មិនមែនជារបបហ្វាស៊ីស ដូចជាមានទោស។ អីចឹងកម្ពុជា គួរធ្វើទេ?»

បើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន តថភាពប្រវត្តិសាស្ត្រ គឺយើងពិតជាមាននូវរបបប្រល័យពូជសាសន៍។ សាលាក្តីខ្មែរក្រហម និងការជំនុំជម្រះមេដឹកនាំខ្មែរក្រហម គឺជាការផ្តល់យុត្តិធម៌មួយជូនពលរដ្ឋកម្ពុជា ហើយសម្តេច និងពលរដ្ឋខ្មែរ បានរង់ចាំរហូតដល់ទៅ ៤៣ឆ្នាំ។

សម្តេចតេជោ បានថ្លែងដែរថា សាលក្រមរបស់សាលាក្តីខ្មែរក្រហម បានបញ្ចប់ល្បែងផលបូកស្មើសូន ហើយទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ផលបូកស្មើសូន ព្រោះអង្គការសហប្រជាជាតិ ថ្កោលទោសភាពឃោរឃៅរបស់ខ្មែរក្រហម តែក៏ថ្កោលទោសអ្នកផ្តួលរំលំខ្មែរក្រហម៕

សូមជម្រាបថា អង្គការសហប្រជាជាតិបានកំណត់និយមន័យថា អំពើប្រល័យពូជសាសន៍ (Genocide) គឺជាការសម្លាប់រង្គាលដោយចេតនាជាក់លាក់ដើម្បីបំផ្លាញទាំងស្រុង ឬដោយផ្នែកទៅលើក្រុមជាតិ ក្រុមជាតិពន្ធុ ក្រុមពូជសាសន៍ ឬក្រុមជំនឿសាសនាណាមួយ។ នៅក្នុងប្រវត្តិសាស្រ្ត អំពើប្រល័យពូជសាសន៍ជាច្រើនបានកើតមានឡើងនៅកន្លែងខុសៗគ្នាពាសពេញពិភពលោក រួមមានចាប់តាំងពីសង្រ្គាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្កោលរហូតដល់របបខ្មែរក្រហម ដែលប្រទេសកម្ពុជាយើងធ្លាប់ឆ្លងកាត់ផ្ទាល់ជាដើម។

អំពើប្រល័យពូជសាសន៍កម្ពុជា (Cambodia Genocide/Khmer Rouge) ឬហៅថាវាលពិឃាត (Killing Fields) សំដៅទៅលើការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាពីសំណាក់ពួកខ្មែរក្រហម (រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ) កាលពីចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ដោយមានរយៈពេលជិត៤ឆ្នាំ អំពើដ៏សាហាវព្រៃផ្សៃនេះបានប្រព្រឹត្តទៅនៅក្រោមរបបខ្មែរក្រហម ដែលដឹកនាំដោយមេដឹកនាំផ្តាច់ការ ប៉ុល ពត។ បញ្ញវន្តភាគច្រើនឯកភាពថា ចំនួនមនុស្សស្លាប់គឺមានប្រមាណ១លាន៥សែននាក់ ទៅ២លាននាក់ ខណៈរាជរដ្ឋាភិបាលបច្ចុប្បន្នអះអាងថា មានអ្នកស្លាប់រហូតដល់៣លាន២សែននាក់ ដោយសារតែការសម្លាប់ សង្គ្រាម និងភាពអត់ឃ្លានក្នុងរបបដ៏យង់ឃ្នងនោះ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…