សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះការលះបង់អំណាចបានហុចផលហើយ ចំពោះការផ្ទេរអំណាចនេះមិនបាននាំមកនូវការភ័យខ្លាច ដល់ប្រជាជនកម្ពុជាឡើយ ខណៈកំណើនសេដ្ឋកិច្ចបន្ដកើនឡើង ជាមួយអត្រាអតិផរណាអាចគ្រប់គ្រងបាន!

សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះការលះបង់អំណាចបានហុចផលហើយ ចំពោះការផ្ទេរអំណាចនេះមិនបាននាំមកនូវការភ័យខ្លាច ដល់ប្រជាជនកម្ពុជាឡើយ ខណៈកំណើនសេដ្ឋកិច្ចបន្ដកើនឡើង ជាមួយអត្រាអតិផរណាអាចគ្រប់គ្រងបាន!

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ពេលនេះការលះបង់អំណាចរបស់សម្ដេច បានហុចផលយ៉ាងល្អប្រសើរ ចំពោះការផ្ទេរអំណាចនេះទៀតសោត ក៏មិនបាននាំមកនូវភាពភ័យខ្លាច ដល់ប្រជាជនកម្ពុជានោះឡើយ មិនតែប៉ុណ្ណោះបានជំរុញឲ្យ កំណើនសេដ្ឋកិច្ចនៅតែបន្ដកើនឡើង ជាមួយអត្រាអតិផលរណាដែលអាចគ្រប់គ្រងបាន។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញ​​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់បិទ​សន្និ​សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន​អំពើ​ប្រល័យពូជសាសន៍» នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងត្រូវគិតគូរឲ្យបានម៉តចត់ថា ការបោះបង់ចោលអំណាចដែលខ្លួន ធ្លាប់កាន់ក្នុងរយៈពេល៣៨ឆ្នាំ ឬ៤៥ឆ្នាំក្នុងដៃ ដើម្បីដូរយកនូវសន្ដិភាព និងស្ថេរភាពរយៈពេលវែងត្រូវហ៊ានធ្វើ ព្រោះថាខ្ញុំធ្លាប់លះបង់គ្រប់ហើយ ជីវិតរបស់ខ្ញុំបានលះបង់គ្រប់សព្វបែបយ៉ាង ដើម្បីប្ដូរយកការរស់រានមានជីវិតរបស់ប្រជាជន លះបង់ដើម្បីប្ដូរយកនូវសន្ដិភាព ដើម្បីប្រជាជន»

សម្ដេចតេជោបានបញ្ជាក់ថា «ដូច្នេះខ្ញុំមិនខ្លាចក្នុងការលះបង់មួយនៃអំណាចរបស់ខ្ញុំ ដើម្បីប្ដូរយកសន្ដិភាព ក្នុងរយៈពេលវែង ឥឡូវលទ្ធផលបានចេញមកហើយ ការផ្ទេរអំណាចនេះ សម្រាប់អ្នកជំនាន់ក្រោយ មិនបាននាំមកការភ័យខ្លាច សម្រាប់ប្រជាជនកម្ពុជានោះទេ កំណើនសេដ្ឋកិច្ចក៏បន្ដមានកំណើន ជាមួយអត្រាអតិផរណាដែលអាចគ្រប់គ្រងបាន ដូច្នេះសេចក្ដីសុខនេះប្រជាជនកម្ពុជា គ្មានការភ័យខ្លាចរត់លូន ជាមួយនឹងការផ្ទេរអំណាចនោះទេ»

Related post

សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ

សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ

(នីស, បារាំង)៖ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុននឹងបញ្ចប់ការងារនិវត្តន៍មកមាតុភូមិវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស ប្រទេសបារាំង។ សម្តេចបវរធិបតី បានលើឡើងថា បារាំងជាមិត្តល្អរបស់កម្ពុជា…
សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងក្បត់ជាតិទាំងមេទាំងកូន, បើអាជ្ញាធរថៃ មិនឃុបឃិតទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងក្បត់ជាតិទាំងមេទាំងកូន, បើអាជ្ញាធរថៃ មិនឃុបឃិតទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា សកម្មភាពរបស់ សមាជិកក្រុមប្រឆាំងម្នាក់ស្នាក់នៅប្រទេសថៃ ដែលក្លែងបន្លំធ្វើជាកងទ័ពជួរមុខ ហើយផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ព គឺជាអំពើក្បត់ជាតិ ដែលក្បត់ជាតិទាំងមេទាំងកូនចៅតែម្តង។ តាមបណ្តាញសង្គម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានចែករំលែកសេចក្តីប្រកាសរបស់​ស្នងការដ្ឋននគរបាលរាជធានីភ្នំពេញ និងរូបភាពជនខាងលើនេះ ដោយសម្តេចបានបញ្ជាក់ដូច្នេះថា៖ «អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស…
សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

រយៈពេលពីរបីថ្ងៃចុងក្រោយនេះ សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារជា បន្តបន្ទាប់នៅលើបណ្តាញសង្គមដោយបានអំនាវនាវដល់ជនរួមជាតិអោយរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ។ សម្តេចតេជោ បានបង្ហោះសារថា សូមកុំធ្វើឱ្យបញ្ហាប្រឈមុខនៅព្រំដែនជាមួយថៃនេះក្លាយជាបញ្ហា នៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល។ ហើយម្សិលមិញនេះ សម្តេចតេជោ បានបង្ហោះសារមួយទៀត ដោយបានសរសេរថាសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង…