សម្តេចតេជោ ហ៊ុន សែន មិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិ ដែលវាយប្រហារសម្តេច និងក្រុមគ្រួសារ

សម្តេចតេជោ ហ៊ុន សែន មិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិ ដែលវាយប្រហារសម្តេច និងក្រុមគ្រួសារ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីថា សម្ដេចមិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយក្រុមអ្នកនយោបាយក្បត់ជាតិ ដែលបានវាយប្រហារលើសម្ដេចនិងគ្រួសាររបស់សម្ដេចនោះទេ ពីព្រោះតែជនទាំងនោះនៅតែចិញ្ចឹមចិត្តកម្ចាត់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនដែលឈប់នោះឡើយដែរ ពោលគឺនៅតែប្រកាន់ខ្ជាប់នូវមនោគមវិជ្ជានិងវប្បធម៌នយោបាយជ្រុលនិយម និងហិង្សានិយម ដែលគ្មានខុសអ្វីពីមនោគមវិជ្ជាហិង្សបង្ហូរឈាមពីអតីតកាលនោះទេ។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ ឬជាអតីតសាលាជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហម។

នាឱកាសនោះ​ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតវប្បធម៌សន្ទនាគឺមានសង្គតិភាពជាមួយនឹងការបង្កើតលទ្ធិប្រជាធិបតេយ្យ សេរី និងពហបក្ស ដោយគោរពគោលការណ៍នីតិរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបានបន្តថា លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រងដែលគោរពភាពចម្រុះ និងផ្ដល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយនិងការគ្រប់គ្រងការខ្វែងគំនិតនយោបាយ ដោយការប្រើសន្លឹកឆ្នោតជាជាងការប្រើគ្រាប់កាំភ្លើង។ បច្ចុប្បន្ននេះ កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន ប៉ុន្តែកម្ពុជាលែងមានក្រុមប្រដាប់អាវុធទៀតហើយ។ អ្វីដែលសំខាន់ផងនោះ គឺអំពើហិង្សាបានរលាយសាបសូន្យពីឆាកនយោបាយកម្ពុជា បន្ទាប់ពីការសម្រេចបានជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ។ នេះជាតថភាពប្រវត្តិសាស្ត្រនយោបាយកម្ពុជា ដែលបង្ហាញពីភាពចាស់ទុំ និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «យ៉ាងណាក្ដី ខ្ញុំពិតជាមិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិ ដែលបានវាយប្រហារលើរូបខ្ញុំនិងគ្រួសារខ្ញុំឥតឈប់ឈរនោះទេ ទោះបីជាខ្ញុំធ្លាប់សុខចិត្តទទួលអ្នកនយោបាយជ្រុលនិយមនេះក្នុងមនោសញ្ចេតនាជាមហាគ្រួសារខ្មែរក៏ដោយ។ ជនម្នាក់នេះនៅតែចិញ្ចឹមចិត្តកម្ចាត់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពោលគឺនៅតែប្រកាន់ខ្ជាប់នូវមនោគមវិជ្ជានិងវប្បធម៌នយោបាយជ្រុលនិយម និងហិង្សានិយម ដែលគ្មានខុសអ្វីពីមនោគមវិជ្ជាហិង្សបង្ហូរឈាមពីអតីតកាលនោះទេ»

សម្ដេចប្រធានព្រឹទ្ធសភាបានបន្តទៀតថា សន្តិភាពនៅកម្ពុជាមិនមែនជាទ្រព្យដែលធ្លាក់ពីលើមេឃនោះទេ សន្តិភាពគឺជាសមិទ្ធផលដែលគ្រប់ភាគីសម្រេចបានដោយលំបាកបំផុត ដោយឆ្លងកាត់ការតស៊ូ ការចរចាដ៏តានតឹងជាច្រើនឆ្នាំប្រកបដោយបញ្ញាញាណ ព្រមទាំងការប្ដេជ្ញាចិត្តមុះមុត ការអត់ធ្មត់ ការទប់ទល់នឹងខ្មែរគ្នាឯងផង និងការទប់ទល់តតាំងនឹងប្រទេសមហាអំណាចតូចធំផង។

សម្ដេចតេជោបានរំឭកថា ជាមួយនឹងលទ្ធផលវិជ្ជាមានជាច្រើនដែលសម្រេចបាននោះ អ៊ុនតាក់បានចាកចេញពីកម្ពុជានៅឆ្នាំ១៩៩៣ ដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ សន្តិភាពពេញលេញដែលជាគោលដៅចម្បងបំផុតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសមិនត្រូវបានសម្រេចនោះឡើយ អ៊ុនតាក់បានចាកចេញដោយបន្សល់ទុកនូវតំបន់ត្រួតត្រា២ និងរដ្ឋាភិបាល២។ កម្ពុជាបានស្ថិតក្នុងស្ថានភាពស្បែកខ្លា ដោយមានតំបន់គ្រប់គ្រងដោយខ្មែរក្រហម ហើយជម្លោះប្រដាប់អាវុធក៏បន្តមាននៅក្នុងប្រទេស។ សម្ដេចតេជោត្រូវប្រឹងប្រែងរួមជាមួយសហការីជិតស្និទ្ធមួយចំនួន ដើម្បីសម្រេចបាននូវសន្តិភាពពេញលេញនេះ ជាមួយនឹងការសម្រេចបាននូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីទាំងស្រុងនៅក្នុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ។

មកដល់ពេលនេះ កម្ពុជាមានសន្តិភាពជាង២៥ឆ្នាំហើយ សន្តិភាពនេះបានអនុញ្ញាតឱ្យកម្ពុជាបានប្រមូលធនធានគ្រប់យ៉ាង និងប្រមូលការប្រឹងប្រែងរបស់ប្រទេសជាតិទាំងមូល ដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃ ដោយហេតុនេះប្រជាពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាអរគុណសន្តិភាព និងការពារសន្តិភាពឱ្យបានស្ថិតស្ថិរគង់វង្ស ដោយមិនអនុញ្ញាតឱ្យមានការបំផុសបំផុល ឬចលនាជ្រុលនិយមដែលនាំមកនូវការបែកបាក់ និងការបង្កគ្រោះថ្នាក់ដល់សន្តិភាព ស្ថិរភាព និងសុខដុមក្នុងសង្គមជាតិឡើយ។ នេះជាការបន្ថែមរបស់សម្ដេចប្រធានព្រឹទ្ធសភា៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…