សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើអង្គសន្និសីទ និងមិត្តបរទេស ដែលបានចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ឱ្យរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា ជាពិសេសរៀនសូត្រពីកំហុសចំនួនពីរ ដែលប្រទេសមួយបានធ្វើចំពោះកម្ពុជា ដោយគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍។

ថ្លែងនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវឱ្យអង្គសន្និសីទឱ្យរៀនសូត្រពីកំហុសប្រវត្តិសាស្រ្តពីរលើក ដែលប្រទេសមួយចំនួនធ្វើចំពោះកម្ពុជា ដើម្បីជៀសវាងការប្រព្រឹត្តកំហុសលើកទី៣ម្តងទៀត។ កំហុសទី១. នៅដែលបរទេសខ្លះប្រកាសថា ខ្លួនជាជើងឯកខាងប្រជាធិបតេយ្យ បានគាំទ្ររដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ចេញពីអំណាច ហើយដែលប្រការនេះបានក្លាយទៅជាឈ្នាន់នៃភ្លើងសង្រ្គាមនៃកម្ពុជា រហូតទៅដល់ការដណ្តើមបាន និងឡើងកាន់អំណាចនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានបង្កវិនាសកម្ម ដ៏អណោចអធមបំផុតចំពោះប្រជាជនកម្ពុជា។ កំហុសទី២ នៅពេលដែលប្រទេសមួយចំនួននៅតែបន្តគាំទ្ររបបខ្មែរក្រហម ហើយផ្តល់សិទ្ធិឱ្យពួកគេតំណាងនៅអង្គការសហប្រជាជាតិ ទន្ទឹមនឹងការដាក់ទណ្ឌកម្មកាទូត និងការហ៊ុំព័ទ្ធសេដ្ឋកិច្ចរយៈពេល១២ឆ្នាំ ប្រឆាំងប្រជាជន រាប់លាននាក់ ដែលបានរស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ និងប្រឆាំងនឹងរដ្ឋាភិបាលដែលបានរំដោះប្រជាជន ពីរណ្តៅមរណៈ។

សម្តេចមានប្រសាសន៍ទៀតថា ទៅមុខទៀត យើងពិតជាត្រូវប្រកាន់ភ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ដោយមិនអនុញ្ញាតឱ្យមានសមាភាពណាមួយក្នុងសង្គម បណ្តុះពន្លក នៃវប្បធម៌ជ្រុលនិយមម្តងទៀតបានឡើយ តាមរយៈការព្រួសមនោគមន៍វិជ្ជា និងការជំរុញចលនាតស៊ូ ការស្អប់ខ្ពើម ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ការប៉ុនប៉ងផ្លាស់ប្តូរ ដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍។

លើសពីសហគន៍អន្តរជាតិ ចាំបាច់ត្រូវតែរួមគ្នាដាក់របាំងនៃការប្រឆាំងណាមួយដែលអាចបង្កឱ្យមានការកើតឡើងនៃសង្រ្គាមត្រជាក់សារថ្មី ហើយចុងក្រោយរុញច្រានឱ្យមានជម្លោះឬសង្រ្គាមក្តៅជារូបវ័ន្តផ្អែ កលើការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដែលជាយថាហេតុបង្កនូវការបាត់បង់ទ្រព្យសម្បត្តិ និងកាលានុវត្តភាព នៃការអភិវឌ្ឍន៍ ជាពិសេសការបាត់បង់អាយុជីវិតរបស់ប្រជាជនដូចអ្វីដែលកំពុងកើតឡើងនៅតំបន់មួយចំនួន នៃពិភពលោក។

ជាមួយគ្នានេះ សម្តេចតេជោបានបញ្ជាក់ផងដែរថា រាល់ពេលដែលសម្តេចបានជួបជាមួយនឹងអ្នកកាទូត ឬអ្នកនយោបាយនៃប្រទេសមួយចំនួន សម្តេចតែងតែរំលឹកពួកគេ សូមអ្នកកុំធ្វើកសាងនូវទី៣ ព្រោះតែពួកគេធ្លាប់កសាងនូវកំហុស២លើករួចមកហើយ នោះគឺការគាំទ្រ លន់ នុលធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ និង ការទទួលស្គាល់ឱ្យខ្មែរក្រហមអាចអង្គុយកៅអីនៅអង្គការសហប្រជាជាតិរយៈពេល១២ ឆ្នាំ ហើយបានដាក់ទណ្ឌកម្មនាក់ដែលបានប្រឹងប្រែងងើបឡើង ដើម្បីប្រឆាំងពលប៉ុលពត៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…