ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌
Read More

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ
Read More

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ
Read More

កម្មពិធី​​ ជីវិត​និងការងារ​ ៖​ លោក​ ឆុន​ វាសនា​ ពី​វិស្វករ​សំណង់​ស៊ីវិល​ មកជាអ្នកជំនួញ​ អចលនទ្រព្យ​

កម្មពិធី​ជីវិត​និងការងារ​ របស់​ ហនុមាន​ញូស៍​ ថ្ងៃ​នេះសូមលេីកយកជីវិតតស៊ូរបស់​យុវជន​ដេីមកំណេីតខេត្តព្រៃវែងម្នាក់​ ដេីម្បីមកជម្រាបជូន​ប្រិយមិត្ត​ទាំងអស់​បានអាន​ និង​ស្វែង​យល់​ពីការតស៊ូរបស់មនុស្សម្នាក់ៗលេីលោកយេីងនេះ​ ចាត់ទុកជា​ការយល់​និងបទពិសោធន៍​ ។ លោក​ ឆុន​ វាសនា​ អាយុ​ ៣៨ឆ្នាំ​ កេីតនៅភូមិពោធិស្នាយ​ ឃុំព្រៃឃ្នេស​
Read More

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឱ្យដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។
Read More

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរ​សាទរ​ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល​ជាមួយ​កម្មករ និយោជិតជាង៣ម៉ឺន

(ព្រះសីហនុ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានគេ​ប្រៀប​​ប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រីកម្ពុជានោះ បានក្លាយទៅជាកន្លែងស្រូបការវិនិយោគ​ពី​បរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើន​ដែល​កំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះ កំពុងទទួល​បាន​ការរីកចម្រើន។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹ​ង​ថ្ងៃទី២២ ខែឧសភា
Read More

ក្រសួងការងារសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និងបង្កើនការទាក់ទាញវិនិយោគិន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
Read More