ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរ​សាទរ​ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល​ជាមួយ​កម្មករ និយោជិតជាង៣ម៉ឺន

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរ​សាទរ​ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល​ជាមួយ​កម្មករ និយោជិតជាង៣ម៉ឺន

(ព្រះសីហនុ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានគេ​ប្រៀប​​ប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រីកម្ពុជានោះ បានក្លាយទៅជាកន្លែងស្រូបការវិនិយោគ​ពី​បរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើន​ដែល​កំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះ កំពុងទទួល​បាន​ការរីកចម្រើន។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹ​ង​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរៀបចំពិធី​អបអរសាទរចំពោះការទទួលបានក្រុមហ៊ុនទី២០០ ដែលចូលមកវិនិយោគ​នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពិធីនឹងត្រូវរៀបចំឡើងយ៉ាង​មហោ​ឡារិកក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា។

ក្នុងពិធីនាព្រឹកថ្ងៃនេះ ក្រៅពីការអបអរសាទរក្នុងការទទួលបានក្រុមហ៊ុន​វិនិ​យោគទី២០០ហើយនោះ ក៏មានកិច្ចសំណេះសំណាលជាមួយកម្មករ និយោ​ជិតប្រមាណ ៣ម៉ឺន ២ពាន់នាក់ ដែលជាអ្នកកំពុងបម្រើការងារតាម​រោង​ចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំមួយកើត​ចេញ​ពី​គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាង​កម្ពុជា​-ចិន ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជិនពីង។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ​២០០៨ លើផ្ទៃ​ដី​ជាង ១ពាន់ហិកតា ស្ថិតនៅក្នុងសង្កាត់បិតត្រាំង និង​សង្កាត់​រាម ក្រុង​កំពង់​​សោម ខេត្តព្រះសីហនុ ក្រោមកិច្ចសហការវិនិយោគ​ពីក្រុមហ៊ុន​ចំនួន​៣របស់ចិន។

កាលពីឆ្នាំ២០០៨ ដីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់មួយ​ដែល​មួយស្ងប់ស្ងាត់ និងមិនមានសកម្មភាពសេដ្ឋកិច្ចអ្វីនោះឡើយ។ ប៉ុន្តែ​ក្រោយពេលបង្កើតទៅជាតំបន់សេដ្ឋកិច្ចពិសេសក្រោមការគិតគូរដ៏ច្បាស់លាស់របស់សម្តេចតេជោ និងលោកប្រធានាធិបតី ស៊ី ជិនពីង បានធ្វើឱ្យតំ​បន់នេះ ក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគ ហើយ​ប្រែ​ក្លាយជាតំបន់អ៊ូអរដោយសកម្មភាពកម្មករ និយោជិតយ៉ាងច្រើន ចេញ​ចូល​ធ្វើការជារៀងរាល់ថ្ងៃ។

របាយការណ៍ បានបង្ហាញថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តំបន់សេដ្ឋ​កិច្ច​ពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបជិត​៣០០ បានចូលមកធ្វើសកម្មភាពអាជីវកម្ម ប៉ុន្តែក៏មានរោងចក្រ សហគ្រាស បានផ្អាកដំណើរការផងដែរ។ របាយការណ៍បន្តថា បច្ចុប្បន្នមានកម្មករ និយោជិតសរុបជាង ៣ម៉ឺននាក់ កំពុងធ្វើការនៅតាមរោងចក្រ សហគ្រាសនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជាមួយប្រាក់ឈ្នួលមធ្យម ៣១១ដុល្លារ។

បើតាមរបាយការណ៍បានឱ្យដឹងថា អ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុមានដូចជា ចិន តៃវ៉ាន់ បារាំង សេណេហ្គាល់ ស្វីស អាមេរិក អៀឡង់ សិង្ហបុរី ជប៉ុន កូរ៉េ វៀតណាម និងថៃជាដើម។ រោងចក្រ សហគ្រាស ដែលកំពុងដំណើរអាជីវកម្មនៅតំបន់នេះ មានដូចជារោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារ វេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម។

វត្តមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានក្លាយជាគំរូនៃកិច្ច​សហ​ប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងចិន។ ការវិនិយោគនេះ ក៏បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរតាមរយៈការទទួលបានប្រាក់ឈ្នួលយ៉ាងទៀតទាត់៕

 

Related post

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) នៅស្រុកទឹកឈូ ខេត្តកំពត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប)…

នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ពេជ ចន្ទមន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយានាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) ស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាមនាពេលនេះ ក្រោមព្រះវត្ដមាន…
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ដើម្បីពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ការកសាងព្រះវិហាថ្មីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា,…