កម្មពិធី​​ ជីវិត​និងការងារ​ ៖​ លោក​ ឆុន​ វាសនា​ ពី​វិស្វករ​សំណង់​ស៊ីវិល​ មកជាអ្នកជំនួញ​ អចលនទ្រព្យ​

កម្មពិធី​​ ជីវិត​និងការងារ​ ៖​ លោក​ ឆុន​ វាសនា​ ពី​វិស្វករ​សំណង់​ស៊ីវិល​ មកជាអ្នកជំនួញ​ អចលនទ្រព្យ​

កម្មពិធី​ជីវិត​និងការងារ​ របស់​ ហនុមាន​ញូស៍​ ថ្ងៃ​នេះសូមលេីកយកជីវិតតស៊ូរបស់​យុវជន​ដេីមកំណេីតខេត្តព្រៃវែងម្នាក់​ ដេីម្បីមកជម្រាបជូន​ប្រិយមិត្ត​ទាំងអស់​បានអាន​ និង​ស្វែង​យល់​ពីការតស៊ូរបស់មនុស្សម្នាក់ៗលេីលោកយេីងនេះ​ ចាត់ទុកជា​ការយល់​និងបទពិសោធន៍​ ។

លោក​ ឆុន​ វាសនា​ អាយុ​ ៣៨ឆ្នាំ​ កេីតនៅភូមិពោធិស្នាយ​ ឃុំព្រៃឃ្នេស​ ស្រុកមេសាង​ ខេត្ត​ព្រៃវែង​ ។ លោកមានបងប្អូនបង្កេីត​ចំនួន​៥នាក់​ ប្រុស​ ២នាក់​ ស្រី​ ៣នាក់​ លោកជាកូនទី​ ៤​ ក្នុងគ្រួសារ​ ។
ដោយស្ថិត​ក្នុងគ្រួសារជាអ្នកធ្វេីស្រែចំការ​ ធ្វេីឲ្យការសិក្សារបស់លោកមានកម្រិតទៅតាមលទ្ឋភាពគ្រួសារ​ ទាំងពេលវេលា​ ទាំងថវិការ​ ។ ព្រោះថា​ពេលវាលាមួយភាគធំ​ របស់លោកត្រូវ​ចែករំលែក​ជួយក្រុមគ្រួសារសឹងតែជាងការសិក្សា​ ។ ដោយសារ​តែ​ស្គាល់​ពីភាពលំបាកវេទនា​ក្នុងនាមជាអ្នកស្រែចំការ​ និងចង់ប្រែក្លាយជីវិតនិងជីវភាព​ ទេីបនៅឆ្នាំ​ ២០០៩​ ពេលដែលបញ្ចប់ការសិក្សា​នៅមធ្យមសិក្សា​ទុតិយភូមិ​ ( Bac II ) នាវិទ្យាល័យ​ មេសាង​ នៅស្រុកកំណេីត​ លោកក៏បានសម្រេចចិត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ​ ។


ការមករស់នៅក្នុងរាជធានីភ្នំពេញ​ឆ្ងាយស្រុកកំណេីត​ ទាំងដែលខ្លួនមានជីវភាពមិនធូធារដូចគេផងនោះ​ ធ្វេី​ឲ្យលោកមានការលំបាកខ្លាំង​ មិនដូចជាកូនគេដែលមាន​ជីវភាព​ល្អ​ប្រសើរ​នោះទេ​ ។ មុនដំបូងឡេីយ​ លោកត្រូវ​ទៅរកផ្ទះជួលនៅមួយរយៈ​ តែពេលក្រោយមកដោយមានទំនាក់ទំនងជាមួយ​មិត្តភ័ក្ដិ​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា​នៅស្រុកកំណេីត​ លោកក៏បាន​ដូរមករស់នៅឯវត្តអារាមវិញម្តង​ គឺនៅវត្តនាគវ័ន្ត​ ។ ហេីយក្នុងពេលនោះដែរ​ លោកក៏បានចូលរៀននៅឯ​ វិទ្យាស្ថាន​ពហុបច្ចេកទេស​ ព្រះកុសុមៈ​ លេីជំនាញសំណង់ស៊ីវិល​ ( Civil Engineering ) ។

ជីវិត​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ មិនខុសពី​ស្រុកកំណើត​ប៉ុន្មាន​ទេ​ មិនខុស​គ្នាត្រង់ថាជីវភាពហ្នឹងតែម្តង​ ។ លោក​ ឆុន​ វាសនា​ ទទួល​រងនូវការប្រមាថមេីលងាយផ្សេងៗ​ ពីមនុស្សជុំវិញខ្លួនដែលមានជីវភាពគ្រាន់បេីជាង​ ។ ដោយមិន​ចុះញ៉ម​នូវការប្រមាថ​ និងដោយក្តីសង្ឃឹមនៅក្នុងចិត្តថា​ ថ្ងៃ​ណាមួយនឹងមានជីវិតល្អដូចគេដូចឯង​ លោកខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ ហេីយក្រៅពីការរៀនសូត្រ​ ឆ្លៀតពេល​ទំនេរ​ លោករត់ម៉ូតូឌុប​ផង​ ហេីយជួន្លះទៀតក៏ធ្វេីកម្មករសំណង់ផងដែរ​គឺនៅ​ ក្រុមហ៊ុន​ បូរី​ពិភព​ថ្មី​ របស់​ អ្នកឧកញ៉ា​ ហុង​ ពីវ​ ។
ពេល​វេលា​ចេះតែរំកិលទៅមុខឥតឈប់ឈរ​ ធ្មេច​បើក​ៗ​ លេីកបានបញ្ចប់ការសិក្សាដោយទទួលនូវ​ សញ្ញាបត្រ​បរិញ្ញាបត្រ​ ផ្នែក​សំណង់​ស៊ីវិល​ នៅឆ្នាំ​ ២០១៤​ ។ ពេលនោះហេីយដែលធ្វេីឲ្យជីវភាពរបស់លោកមានភាពល្អប្រសេីរជាងមុន​ ដោយទទួលប្រាក់ខ្ពស់ទៅតាមចំណេះចំនាញផ្ទាល់ខ្លួន​ ។


យុវជន​ ឆុន​ វាសនា​ មិនខុសពី​យុវជន​ផ្សេងៗទៀតនោះទេ​ វ័យគ្រប់ការក៏ចូលមកដល់​ ។ ពាក្យចាស់លោកពោលថា​ ជួញជិតជាជាងជួញឆ្ងាយ​ លោកក៏បាន​ចាប់ចិត្ត​ប្រតិព័ទ្ធ​លេី​ យុវតី​ម្នាក់​ដែលជា​និស្សិត​ពេទ្យ​ឆ្មប​ ដែល​មាន​ស្រុក​កំណើត​ក្បែរ​គ្នា​ គឺយុវតីមកពីខេត្តស្វាយរៀង​ ។ ដោយចង់កសាងជីវិត​ ឪពុក​ម្តាយ​ទាំង​សងខាងក៏បានរេីសពេលាមង្គល​ អាពាហ៍ពិពាហ៍​ ផ្សំផ្គុំ​យុវជន​សំណង់ស៊ីវិលព្រៃវែង​ជាមួយ​ យុវតី​ពេទ្យ​ឆ្មបស្វាយរៀង​នៅថ្ងៃទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ។ ចំណង​ស្នេហ៍​ យុវជន​យុវតី​ទាំងពីរឈានទៅដល់ម្តាយទុក​ឪពុកដាក់​ រហូត​មកដល់ពេលនេះជាងដប់ឆ្នាំ​ បានបន្សល់នូវ​ បុត្រា​ចំនួនបីនាក់​ ។ ឆ្លេីយតបជាមួយសំនួរដែល​ ហនុមានញូស៍​ សួរថា​ តេីត្រូវតាមរកកូនស្រីមួយទៀតដែរទេ​?
លោកក៏ផ្ទុះសំណេីចហេីយឆ្លេីយទាំង​ញញឹម​ញញែម​ថា​ ៖​ មិនទាន់គិតទេបង​ ព្រោះ​ថាសម័យនេះត្រូវចំណាយច្រេីនណាស់…។

ក្នុងអាជីពជា​ វិស្វករ​សំណង់​ស៊ីវិល​ ជាង​ ១៥ឆ្នាំ​ នៅ​ក្រុមហ៊ុន​ បូរី​ពិភព​ថ្មី​ របស់​ អ្នកឧកញ៉ា​ ហុង​ ពីវ​ ត្រូវ​បានបញ្ចប់​ បច្ចុប្បន្ន​នេះ​ លោកបង្កេីតការងារដោយខ្លួនឯង​ ដោយ​វិស្វករ​សំណង់​ស៊ីវិល​រូបនេះ​ មានក្រុម​ការងារ​ទទួល​វាស់​វែង​ដីធ្លី​ (​តូប៉ូ)​ និងមានទទួល​ធ្វេី​សេវាកម្ម​ លក់​ដី​ទីញដី​ និយាយ​ជារួមគឺ​ សេវាកម្ម​ ទិញ​ លក់​ និងជួល​ អចលនទ្រព្យ​ ដែលមានឈ្មោះថា​ វាសនា​ អចលនទ្រព្យ​ Veasna real estate ។
លោក​ លោកស្រី​ អ្នកនាងកញ្ញា​ និងប្រិយមិត្តទាំងអស់អាចទំនាក់ទំនងមកលោកតាមរយៈលេខទូរស័ព្ទ​ ៖​ 089 393 215 /093 275 736 ។

ដោយឃេីញពីការតស៊ូខិតខំ​ មិនរួញរាខ្លាចការលំបាក​ ក្នុង​នាម​ ហនុមានញូស៍​ ព្រមទាំង​សហការី​ទាំងអស់​ សូមជូនពរ​ លោក​ ឆុន​ វាសនា​ ឲ្យ​ជួបប្រទះ​តែសេចក្តីសុខ​ សេចក្ដី​ចំរើន​ សុខភាព​ល្អ​បរិបូរណ៍​ រកស៊ី​ទទួល​ទាន​មាន​បាន​ និង​សុខសុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ ៕​

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…