Months

Archive: <span>March 23, 2024</span>

Archive

អារ៉ាប៊ីសាអូឌីត ផ្ដល់អំណោយមនុស្សធម៌ផ្លែល្មើចំនួន៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងក្នុងនាមរដ្ឋាភិបាលកម្ពុជា អញ្ជើញទទួលអំណោយមនុស្សធម៌ផ្លែល្មើ ចំនួន៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា ពីរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត តំណាងដោយលោក Mohammad Ismaeil A.Dahlway ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន
Read More

អភិបាលខេត្តព្រះវិហារ ណែនាំតំបន់ប្រតិបត្តិការសឹករងខេត្ត ពង្រឹងការអនុវត្តឲ្យបានស្រួចស្រាល់បំផុតកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងណែនាំដល់កងកម្លាំងកងទ័ព ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវតែបន្តពង្រឹងការអនុវត្តឲ្យបានស្រួចស្រាល់បំផុត តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងអាណត្តិបន្តទៀត។ ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាបូកសរុបការងារយោធាប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារយោធាប្រចាំឆ្នាំ២០២៤
Read More

គណ:ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យផែនការ វិនិយោគ និងធនធានទឹក នៅខេត្តពោធិ៍សាត់

ដោយបានការអនុញ្ញាត ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ គណ:ប្រតិភូគណ:កម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន
Read More

ក្រសួងទេសចរណ៍​ និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ជំរុញការបណ្តុះបណ្តាលភាសាបារាំងដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍កម្ពុជា

ក្រសួងទេសចរណ៍​ និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ឯកភាពពង្រឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដោយផ្តោតលើស្ត្រី និងយុវជនក្នុងវិស័យទេសចរណ៍ និងជំរុញការបណ្តុះបណ្តាលភាសាបារាំងដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍កម្ពុជា។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ ជាមួយលោក Edgar Doerig តំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី
Read More

ទូរទស្សន៍ TV5 Monde របស់បារាំង ចង់ផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក Arnaud Sonnet សហស្ថាបនិកនៃប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ
Read More

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បំផុសចលនាស្អាត ចរណៃភាពបៃតង និងចីរភាព ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍

ផ្តើមចេញពីភាពស្អាត ក្រសួងបរិស្ថានបានបំបែកចេញជាបំណែកៗ ដែលមានភាពសាមញ្ញ ងាយយល់ និងងាយស្រួលក្នុងការអនុវត្តជាមួយគ្នានេះភាពស្អាតបានបែកចេញទៅជា៣ផ្នែក គឺទី១. ភាពស្អាតជុំវិញខ្លួនយើង ២. ភាពស្អាតក្នុងផ្នត់គំនិត និងទី៣. ភាពស្អាតលើពិភពលោក។ អនុលោមតាមភាពស្អាតក្នុងផ្នត់គំនិត ដែលបានមកពីធាតុផ្សំ ៣សំខាន់ គឺ
Read More

លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៤ របស់ផ្នែកសឹករង សំពៅលូន

លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៤ របស់ផ្នែកសឹករង សំពៅលូន រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
Read More

កម្លាំង ផ្នែកសឹករងម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន

កម្លាំង ផ្នែកសឹករងម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន (បន្ទាយមានជ័យ)៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ អនុវត្តតាមផែនការរបស់ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង
Read More

ប្រធានរដ្ឋសភាថៃ ជម្រាបសម្តេចតេជោថា នឹងមើលថែពលករខ្មែរ ឱ្យដូចប្រជាពលរដ្ឋថៃ

លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភាថៃ បានប្រកាសថា នឹងមើលថែពលករខ្មែរដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ ឱ្យដូចប្រជាពល​រដ្ឋ​ថៃ។ ជាពិសេសផ្ដល់ឱកាសឱ្យគ្រួសារ និងកូនរបស់ពលករកម្ពុជា​ទទួលបានការអប់រំរៀន​សូត្រភាសាថៃ​ផងដែរ។ លោកប្រធានរដ្ឋសភា
Read More

កម្ពុជា-ថៃ បានអនុម័តលើរបាយការណ៍វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៦ (The 16th General Border Committee Meeting “GBC”) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ភាគីកម្ពុជា-ថៃ បានអនុម័តលើរបាយការណ៍វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ការអនុម័តនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍
Read More