អារ៉ាប៊ីសាអូឌីត ផ្ដល់អំណោយមនុស្សធម៌ផ្លែល្មើចំនួន៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា

អារ៉ាប៊ីសាអូឌីត ផ្ដល់អំណោយមនុស្សធម៌ផ្លែល្មើចំនួន៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងក្នុងនាមរដ្ឋាភិបាលកម្ពុជា អញ្ជើញទទួលអំណោយមនុស្សធម៌ផ្លែល្មើ ចំនួន៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា ពីរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត តំណាងដោយលោក Mohammad Ismaeil A.Dahlway ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC) នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

នាឱកាសនោះ លោកឯកអគ្គរាជទូត បានលើកឡើងថា តាមរយៈអំណោយនេះ បង្ហាញពីការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់។

លោកក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ដែលកន្លងមកបានជួយសម្រួលដល់ការនាំយកមកនូវជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសហគមន៍ឥស្លាមនៅកម្ពុជា។

ជាមួយគ្នានោះ ជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងបានបង្កើតនូវសមិទ្ធផលជាច្រើន ដល់សហគមន៍ឥស្លាមកម្ពុជា ដូចជាការផ្ដល់ជូននូវអាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនកន្លែង ការសាងសង់វិហារ សាលារៀន និងអំណោយមនុស្សធម៌ផ្សេងៗជាច្រើនទៀត។

ជាពិសេសទៀតនោះ ឯកឧត្តមបណ្ឌិត ក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរអរគុណរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតផងដែរ ដែលបានបើកទូលាយ សម្រាប់កម្ពុជា ក្នុងការធ្វើបុណ្យហាជ្ជី និងអ៊ុំរោះ ដោយក្នុងមួយឆ្នាំៗ សាសនិកឥស្លាមកម្ពុជា ជាង១០០០នាក់ មានសិទ្ធិ និងលទ្ធភាពទៅធ្វើបុណ្យហាជ្ជីនេះ។

ភាគីទាំង២ ក៏បានបន្តបេជ្តា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នាឱ្យកាន់តែជិតស្និទ ដែលជាប្រយោជន៍រួម។

នាល្ងាចដដែលដែរនោះ ក្រោយចប់កម្មវិធីប្រគល់ល្មើខាងលើ ស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ក៏បានរៀបចំកម្មវិធីស្រាយបួសនៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ​ (PPIC) ផងដែរ។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកអគ្គរាជទូតបណ្តាប្រទេសឥស្លាមប្រចាំកម្ពុជាសមាជិករដ្ឋសភា ព្រឹទ្ធសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បញ្ញាវន្តឥស្លាម ព្រមទាំងសិក្សានុសិស្សប្រមាណ២០០នាក់។

ពិធីស្រាយបួសនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរនៃខែរ៉ាម៉ាឌន ដែលជាខែពិសិទ្ធក្នុងសាសនាឥស្លាម ព្រមទាំងពង្រឹងសាមគ្គីភាព មិត្តភាព ភារតភាព រវាងថ្នាក់ដឹកនាំឥស្លាម ជាមួយសាសនិកឥស្លាមនៅទូទាំងប្រទេស។

សូមជម្រាបថា បច្ចុប្បន្នអារ៉ាប៊ីសាអូឌីតកំពុងសិក្សាបើកស្ថានទូតខ្លួនប្រចាំកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដូចជា វិស័យការទូត វិស័យអប់រំ វិស័យកីឡា និងវិស័យពាណិជ្ជកម្ម ឲ្យមានការកើនឡើងបន្ថែមទៀត៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…