កម្ពុជា-ថៃ បានអនុម័តលើរបាយការណ៍វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន

កម្ពុជា-ថៃ បានអនុម័តលើរបាយការណ៍វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៦ (The 16th General Border Committee Meeting “GBC”) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ភាគីកម្ពុជា-ថៃ បានអនុម័តលើរបាយការណ៍វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ

ការអនុម័តនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងលោក ស៊ុធីន ខ្លាំងស៊ែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជាសហប្រធានគណៈកម្មាធិការ ព្រំដែនទូទៅថៃ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ Garden City Phnom Penh។

ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរ ក៏បានអនុម័តលើកំណត់ហេតុព្រមព្រៀង និងសេចក្តីប្រកាសព័ត៌មានរួមនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ លើកទី១៦។

នាឱកាសនោះនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា របាយការណ៍វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន បានបង្ហាញឱ្យឃើញនូវការវិវឌ្ឍន៍ជាវិជ្ជមានជាច្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី។ ការឯកភាពលើបញ្ហាដែលបានលើកយកពិភាក្សាក្នុងអង្គប្រជុំនាពេលនេះ បានឆ្លុះបញ្ចាំងនូវបញ្ហាសំខាន់ៗ ដែល គណៈកម្មាធិការព្រំដែនទូទៅប្រទេសទាំងពីរ ពិភាក្សា និងមានការឯកភាពគ្នាលើការអនុវត្តរួម និងជាប្រយោជន៍រួម ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ ទៀ សីហា មានជំនឿថា លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី១៦ ពិតជាបានចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពតាមបណ្ដោយព្រំដែន និងបានពង្រឹងនូវកិច្ចសហ ប្រតិបត្តិការល្អរវាងកងទ័ព នៃប្រទេសទាំងពីរ លើវិស័យសន្តិសុខ ការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាសន្តិសុខលំហរសមុទ្រ បញ្ហាគ្រោះមហន្តរាយធម្មជាតិ និងបញ្ហាផ្សេងៗទៀតដើម្បីធានាឱ្យបាននូវ ភាពសុខសាន្ត និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលជាបំណងប្រាថ្នារួមរបស់ប្រជាជាតិទាំងពីរ។

ដោយឡែកសម្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបង្ហាញការសាទរចំពោះដំណើរការ នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងជោគជ័យ។ រដ្ឋាភិបាលប្រទេសទាំងពីរ មានបំណងប្រាថ្នាដូចគ្នា គឺឱ្យព្រំដែនទាំងពីរក្លាយជាព្រំដែនមានសន្តិសុខ ស្ថេរភាព មានការអភិវឌ្ឍ និងមិត្តភាពជាមួយគ្នា។

លោក ស៊ុធីន ខ្លាំងស៊ែង បានគូសបញ្ជាក់ថា សម្រាប់លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី១៦ នឹងក្លាយជាយន្តការ ទិសដៅ ឱ្យភាគីទាំងពីរ យកទៅប្រតិបត្តិឱ្យលេចចេញជាលទ្ធផលជាក់ស្តែង ដើម្បីស្ថាបនាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសជាចំណែកមួយនៃយុទ្ធសាស្ត្រការអភិវឌ្ឍព្រំដែន។

កិច្ចប្រជុំនេះធ្វើឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងស្ដីពីការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធ និងអង្គភាព រក្សាសន្តិសុខ របស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំ GBC លើកទី១៦ ដែលផ្ដល់ការណែនាំ និងទិសដៅបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់រវាងកងកម្លាំងប្រដាប់អាវុធទាំងពីរលើគ្រប់កម្រិត ដើម្បីបង្កើនសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន។

កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន។ ភាគីទាំងពីរ បានពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្សេងៗ ក្នុងលទ្ធផលនៃកិច្ចដោយកិច្ចប្រជុំ GBC លើកទី១៥ ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដូចជាកិច្ចសហប្រតិបត្តិការលើការឆ្លងព្រំដែន បញ្ហាការងារ ការទប់ស្កាត់ការជួញដូរ និងបង្ក្រាបគ្រឿងញៀន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងយោធាកម្ពុជា និងអង្គភាពសន្តិសុខថៃ នៅតាមតំបន់ព្រំដែន កសិកម្ម សុខភាពសាធារណៈ ការអភិវឌ្ឍ គុណភាពជីវិត ការអប់រំ សាសនា និងវប្បធម៌។

កិច្ចប្រជុំបានទទួលស្គាល់ថា ភាគីទាំងពីរបានអនុវត្តតួនាទី ភារកិច្ចនៅតាមតំបន់ព្រំដែនស្របតាមការណែនាំ និងវិធានការដែលបានកំណត់ឯកភាពក្នុងកិច្ចប្រជុំ GBC លើកទី១៥ ហើយបានឯកភាពជំរុញឱ្យភាគីទាំងពីរ បន្តការងាររក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ស្របតាមការណែនាំ និងវិធានការដែលបានកំណត់ឯកភាពក្នុងកំណត់ហេតុកិច្ចប្រជុំលើកទី១៦ លើគ្រប់វិស័យ។

គួរឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៦ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (General Border Committee GBC) ត្រូវបានបង្កើតឡើងដោយមានការជួបប្រជុំប្តូរវេនយ៉ាងទៀងទាត់រៀងរាល់ឆ្នាំ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រទេសទាំងពីរ៕

អត្ថបទ​ដោយ៖ SREY Moch

Related post

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh)…
សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al…

នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh…
សហគមន៍​ខ្មែរ​នៅ​ឯនាយសមុទ្រគាំទ្រគណបក្សកាន់អំណាចនៅកម្ពុជា​

សហគមន៍​ខ្មែរ​នៅ​ឯនាយសមុទ្រគាំទ្រគណបក្សកាន់អំណាចនៅកម្ពុជា​

នៅថ្ងៃទី​ ២៨​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​ ទន្ទឹម​នឹង​នៅកម្ពុជា​ គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​តែ​ប្រារព្ធ​ពិធី​ ខួបកំណើត​ទី៧៤ឆ្នាំ​ របស់​គណបក្ស​ សហគមន៍​ខ្មែរ​ឯនាយសមុទ្រ​ នៅរដ្ឋ​ Arizona សហរដ្ឋអាមេរិក​ ក៏បានរៀបចំពិធីដំណាលគ្នានេះផងដែរ​ ។ បេីតាមការឲ្យដឹងរបស់​ លោក​ ប៉ុល​ ស៊ីណាត​ ប្រធាន​សាខាបក្ស​ប្រជាជន​កម្ពុជា​…