ប្រធានរដ្ឋសភាថៃ ជម្រាបសម្តេចតេជោថា នឹងមើលថែពលករខ្មែរ ឱ្យដូចប្រជាពលរដ្ឋថៃ

ប្រធានរដ្ឋសភាថៃ ជម្រាបសម្តេចតេជោថា នឹងមើលថែពលករខ្មែរ ឱ្យដូចប្រជាពលរដ្ឋថៃ

លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភាថៃ បានប្រកាសថា នឹងមើលថែពលករខ្មែរដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ ឱ្យដូចប្រជាពល​រដ្ឋ​ថៃ។ ជាពិសេសផ្ដល់ឱកាសឱ្យគ្រួសារ និងកូនរបស់ពលករកម្ពុជា​ទទួលបានការអប់រំរៀន​សូត្រភាសាថៃ​ផងដែរ។

លោកប្រធានរដ្ឋសភា បានប្រកាសបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជា​មួយ​សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស​ប្រជា​ជនកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះ សម្ដេចតេជោបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់លោក វ៉ាន់ មហា​ម៉ាត់ ណ័រ ម៉:ថា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ​។ សម្ដេចតេជោ មានជំនឿជាក់យ៉ាង​មុតមាំថា ដំណើរទស្សនកិច្ចនេះ​ នឹងរួមចំណែកយ៉ាងសំខាន់ថែមទៀតដល់ការពង្រឹង និងពង្រីកនៅទំនាក់ទំនង​ជាមិត្ត​ភាពរវាងប្រទេស និងប្រជាជន ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណលោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ដែលបានអញ្ជើញចូលរួម​ពិធី​ស្រាយ​បួសជាមួយបងប្អូនខ្មែរឥស្លាម ដែលជាផ្នែកមួយធ្វើឱ្យមានសុខដុមនីយកម្មសាសនា​នៅកម្ពុជា។

លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្ដេចតេជោ ដែលបាន​អនុញ្ញាត​ឱ្យគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃជួបសម្ដែងការគួរសម និងបានជម្រាបសម្ដេចតេជោថា កាល​ពី​៣០ឆ្នាំមុន រូបលោកបានជួបសម្ដេចតេជោ ក្នុងនាមជាអ្នកនយោបាយវ័យក្មេង​របស់កម្ពុជាដ៏មាន​សក្ដា​នុពល និងនៅថ្ងៃនេះបានជួបសម្ដេចជាថ្មីក្នុងនាមជាអ្នកនយោបាយដ៏ជោគជ័យលើការដឹកនាំប្រទេស។

លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានលើកឡើងថា កម្ពុជា និងថៃ ជាប្រទេសភូមិផងរបងជាមួយគ្នា ដូច្នេះត្រូវចេះស្រលាញ់ និងសាមគ្គីគ្នា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានអបអរសាទរចំពោះសម្ដេចតេជោ ដែលបានទទួលតួនាទីជា​ប្រធាន​ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអបអរសាទរចំពោះសម្ដេចតេជោ ដែលនឹងត្រូវក្លាយជាប្រធាន​ព្រឹទ្ធសភានាពេលខាងមុខ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនលើគ្រប់វិស័យនៃទំនាក់ទំនងកម្ពុជាថៃ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះរដ្ឋាភិបាលថៃដែលបានយកចិត្តទុកដាក់ផ្ដល់ការថែទាំដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។ សម្ដេចតេជោ បានជំរុញឱ្យប្រទេសទាំងពីរលើកកម្ពស់​ថែមទៀត​លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ ទេសចរណ៍ជាដើម។ល។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញបំណងចង់ឃើញកម្ពុជា និងថៃ លើកកម្ពស់ទំនាក់ទំនង ពីទំនាក់​ទំនងដៃគូ​ជាយុទ្ធ​សាស្ដ្រ ទៅជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយនៅពេលអនាគត។ ចំពោះកិច្ចសហ​ប្រតិ​បត្តិការតំបន់វិញ សម្តេចតេជោ បានលើកឡើងថា កម្ពុជា និងថៃ ត្រូវជំរុញថែមទៀត​ ដើម្បីផលប្រយោជន៍​រវាង​ប្រទេសទាំង​ពីរក្នុងក្របខ័ណ្ឌអាស៊ាន ACMEC និងមហាអនុតំបន់មេគង្គ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា ដែលបានអបអរ​សាទរ​សម្ដេច និងបានជូនពរគណៈប្រតិភូទទួលបានជោគជ័យក្នុងដំណើរ​ទស្សនកិច្ចនៅកម្ពុជា៕

អត្ថបទ​ដោយ៖ SREY Moch

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…