គណ:ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យផែនការ វិនិយោគ និងធនធានទឹក នៅខេត្តពោធិ៍សាត់

គណ:ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យផែនការ វិនិយោគ និងធនធានទឹក នៅខេត្តពោធិ៍សាត់

ដោយបានការអនុញ្ញាត ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ គណ:ប្រតិភូគណ:កម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ បានចុះបំពេញទស្សនកិច្ច សិក្សាស្វែងយល់ អំពីជំនាញទទួលខុសត្រូវរបស់ខ្លួន ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់។

ក្នុងដំណើរចុះបំពេញទស្សនកិច្ច សិក្សាស្វែងយល់នេះដែរ ត្រូវបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានជម្រាបគណៈប្រតិភូរដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជាការងាររៀបចំផែនការវិនិយោគ និងធនធានទឹក នៅក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានបន្តថា នៅលើការងារធ្វើផែនការ ខេត្តបានចុះប្រមូលទិន្នន័យផលិតផលក្នុងស្រុក សរុបGDP ប្រចាំឆ្នាំ ប្រមូលទិន្នន័យសន្ទស្សន៍ ថ្លៃទំនិញនៅលើទីផ្សារ ក្នុងក្រុង ស្រុក ភូមិ ឃុំ ជាប្រចាំ និងបានប្រមូលទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រគ្រប់ភូមិ។ ជាមួយគ្នានោះ ខេត្តក៏បានធ្វើការវិភាគទិន្នន័យ ចងក្រងសៀវភៅឯកសារព័ត៌មាន សៀវភៅព័ត៌មានពិន្ទុតាមវិស័យ និងបានសម្របសម្រួល បច្ចេកទេស ស្តីពីការរៀបចំគម្រោងសកម្មភាពអាទិភាព ឃុំ សង្កាត់ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល​ ឃុំ សង្កាត់ ព្រមទាំងបានធ្វើការបញ្ចូលទិន្នន័យ គម្រោងសកម្មភាពអាទិភាព ឃុំ សង្កាត់ ក្នុងប្រព័ន្ធបច្ចេកវិទ្យា តាមរយៈកម្មវិធីគ្រប់គ្រងគម្រោងថ្នាក់ក្រោមជាតិផងដែរ។

ចំពោះវិស័យវិនិយោគ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្រុមហ៊ុនវិនិយោគ ដែលបានអនុវត្តនៅមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់ មានចំនួន២៥គម្រោង មានដូចខាងក្រោម៖

*ទី១៖ គម្រោងផ្នែកវាយនភណ្ឌ មានចំនួន៣គម្រោង
*ទី២៖ គម្រោងវិនិយោគ វិស័យកសិកម្មមានចំនួន៦គម្រោង
*ទី៣៖ គម្រោងវិនិយោគ វិស័យផលិតថាមពលអគ្គិសនី មានចំនួន៥គម្រោង
*ទី៤៖ គម្រោងវិនិយោគ វិស័យរ៉ែ(កិនថ្ម) មានចំនួន៤គម្រោង ទី៥៖ គម្រោងវិនិយោគ វិស័យទេសចរណ៍ សេដ្ឋកិច្ចពិសេស មានចំនួន១គម្រោង
*ទី៦៖ គម្រោងវិនិយោគ វិស័យផលិតសម្ភារៈអគ្គិសនី មានចំនួន៥គម្រោង
*ទី៧៖ គម្រោងវិនិយោគ វិស័យដំឡើងរថយន្ត FORD មានចំនួន១គម្រោង។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងខេត្តពោធិ៍សាត់ មានប្រព័ន្ធធារាសាស្ត្រខ្នាត ធំ មធ្យម និងតូច សរុបចំនួន៥១ប្រព័ន្ធ។ ប្រព័ន្ធធារាសាស្ត្រ បាននឹងកំពុងដំណើរការ សរុបចំនួន ៣៣ប្រព័ន្ធ លើ៥១ប្រព័ន្ធ ក្នុងនោះមានសំណង់ធំៗ កាត់ស្ទឹងចំនួន៤កន្លែង និងសំណង់សិល្បការ ចំនួន៩៩៦កន្លែង ដែលមានខ្នាតធំ ចំនួន៥កន្លែង ខ្នាតមធ្យម ចំនួន៣៩កន្លែង ខ្នាតតូច ចំនួន៥កន្លែង និងអាងស្តុកទឹក ចំនួន២កន្លែង និងប្រឡាយមេ ចំនួន៣៣ខ្សែ ស្មើនឹងប្រវែង ៨៦,០៦៦ម៉ែត្រ និងប្រឡាយរងចំនួន៩៣ខ្សែ ស្មើនឹងប្រវែង ២៧១,០៥៥ម៉ែត្រ និងប្រឡាយជើងក្អែប ចំនួន១,៥៧៧ខ្សែ ស្មើនឹងប្រវែង ១,៤២១,៩៧៣ម៉ែត្រ និងទំនប់ដី សរុបចំនួន៦កន្លែង មានប្រវែង ១៥,១៤១ម៉ែត្រ ដែលអាចស្រោចស្រពរដូវវស្សាលើផ្ទៃដី ចំនួន៩៧,៧០១ហិកតា និងរដូវប្រាំងលើផ្ទៃដី ចំនួន២០,០៤៨ហិកតា និងមានទំនប់ទី៣ និងទំនប់ទី៥ ដែលអាចផ្ទុកទឹកបាន ចំនួន៥០លានម៉ែត្រគូប ដែលជាអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់ដល់ការស្រោចស្រព និងការប្រើប្រាស់តាមដងស្ទឹងពោធិ៍សាត់ ជាពិសេសសម្រាប់ស្រុកភ្នំក្រវាញ ស្រុកបាកាន ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់។

ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ ខេត្តក៏បានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវខិតខំ ដោះស្រាយជាបន្តទៀតដែរ ដើម្បីរួមចំណែក ក្នុងការសម្រេចតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់កិច្ចអភិវឌ្ឍខេត្ត ឲ្យបានកាន់តែរីកចម្រើនថែមទៀត។

ក្រោយពីបានស្តាប់ការរាយការណ៍ របស់ឯកឧត្តមអភិបាលខេត្តនោះរួចមក, ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យខេត្តពោធិ៍សាត់ មានការរីកចម្រើន ដោយបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានកាន់តែប្រសើរឡើង ដើម្បីស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាការរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…