កម្ពុជា-ចិន បន្តបើកកិច្ចប្រជុំដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»
គណៈកម្មការអន្តរក្រសួងដើម្បជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» បានបន្តបើកកិច្ចប្រជុំជាមួយគណៈប្រតិភូគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពន្យល់ និងបកស្រាយឱ្យបានលម្អិតបន្ថែមអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់គណៈប្រតិភូចិន និងដើម្បជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ឱ្យបានកាន់តែឆាប់រហ័ស។ កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១
Read More