ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្វាគមន៍ និងលើកទឹកចិត្តក្រុមហ៊ុន Yazaki ជប៉ុន ពង្រីកការវិនិយោគនៅកម្ពុជា និងពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេស

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្វាគមន៍ និងលើកទឹកចិត្តក្រុមហ៊ុន Yazaki ជប៉ុន ពង្រីកការវិនិយោគនៅកម្ពុជា និងពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេស

នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃ ក.អ.ក. និងសហការី បានទទួលជួបពិភាក្សាការងារយ៉ាងកក់ក្តៅជាមួយគណៈប្រតិភូក្រុមហ៊ុន Yazaki ដែលមានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។ គណៈប្រតិភូក្រុមហ៊ុន Yazaki ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុន Guangdong Dongfang Investment Co., Ltd. ដែលជាក្រុមហ៊ុនដៃគូវិនិយោគនៅប្រទេសចិន។

ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានកោតសរសើរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន Yazaki ដែលជាក្រុមហ៊ុនជប៉ុនដ៏ល្បីល្បាញមួយ បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេលជាង ១០ឆ្នាំមកហើយ តាមរយៈរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅតំបន់សេដ្ឋកិច្ចពិសេសនាងកុក ខេត្តកោះកុង។ ក្រុមហ៊ុន Yazaki ក៏មានបទពិសោធន៍អាជីវកម្មដ៏យូរអង្វែងនៅខេត្តក្វាងទុង ប្រទេសចិន ប្រមាណ ៤០ឆ្នាំផងដែរ។

ឯកឧត្តមអគ្គលេខាធិការបានសម្តែងសេចក្តីរីករាយជាខ្លាំងចំពោះបំណងរបស់ក្រុមហ៊ុន Yazaki ក្នុងការបន្តពង្រីកវិសាលភាពវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ដែលនេះជាសញ្ញាណនៃទំនុកចិត្តខ្ពស់លើសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសិក្សា និងជ្រើសរើសទីតាំងដែលមានសក្តានុពលសម្រាប់ការពង្រីកនេះ។

ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី ក៏បានលើកទឹកចិត្តជាពិសេសឱ្យក្រុមហ៊ុន Yazaki ពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង ដែលអាចដើរតួជាមេដែកទាក់ទាញវិនិយោគិនជប៉ុនដទៃទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបែបនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម ការបង្កើតការងារ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប លោក Yoshimoto Ito ប្រធានគណៈប្រតិភូក្រុមហ៊ុន Yazaki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជា វុទ្ធី ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួប និងពិភាក្សាការងារ។ លោកបានសម្តែងនូវក្តីសោមនស្សរីករាយដែលផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគណៈកម្មាធិការវិនិយោគកម្ពុជា។

ជំនួបនេះបានឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា និងការគាំទ្រយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះវិនិយោគិនបរទេស ជាពិសេសក្រុមហ៊ុនដែលបានបណ្តាក់ទុនរួចហើយ និងមានបំណងពង្រីកអាជីវកម្មរបស់ខ្លួន ដែលបង្ហាញពីទំនុកចិត្តខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់វិនិយោគិនចំពោះសក្តានុពល និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៅពេលអនាគត។

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…