ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យកម្មករ កម្មការិនី នៅស្រុកកំចាយមារ ចូលរួមការពារសន្តិភាព បំពេញការងារឱ្យល្អ និងចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យកម្មករ កម្មការិនី នៅស្រុកកំចាយមារ ចូលរួមការពារសន្តិភាព បំពេញការងារឱ្យល្អ និងចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គម

ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករ កម្មការិនី ជាង ២ ៣០០នាក់ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវសារៈសំខាន់ នៃកិច្ចការពារសុខសន្តិភាព ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងបងប្អូនកម្មករ កម្មការិនី ត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា ដ្បិតសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ក្នុងនោះក៏បង្កលក្ខណៈឱ្យអ្នកវិនិយោគ មកបណ្តាក់ទុន បង្កើតរោងចក្រ សហគ្រាស ដូចដែលបងប្អូនកំពុងបំពេញការងារក្នុងរោងចក្រ នៅស្រុកកំចាយមារ នេះស្រាប់។

ភ្ជាប់នឹងការអបអរសាទរទិវាពលកម្មអន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុករោងចក្រ ដែលមាននៅក្នុងមូលដ្ឋានស្រុកកំចាយមារនេះថា ក៏មិនខុសពីរោងចក្រតាមបណ្តាមូលដ្ឋានផ្សេងៗទូទាំងប្រទេសដែរ គឺអាចដំណើរការទៅបានអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព និងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេស ប្រភពទីផ្សារសម្រាប់ការនាំចេញលទ្ធផលពីរោងចក្រនេះយកទៅលក់។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តបងប្អូនកម្មករ កម្មការិនី ខិតខំបំពេញការងារឱ្យបានសកម្ម គោរពតាមលក្ខខណ្ឌ នៃការអនុវត្តការងារស្របទៅតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមថែរក្សារាល់សម្ភារៈ និងរាល់មធ្យោបាយបម្រើឱ្យការងារក្នុងរោងចក្រ ក្នុងន័យចាត់ទុករោងចក្រ ប្រៀបបាននឹងផ្ទះបាយ ឬឆ្នាំងបាយរបស់ខ្លួន ពោលគឺកម្មករ និងថៅកែ ត្រូវពឹងអាស្រ័យដល់គ្នាទៅវិញទៅមក។

ខណៈបងប្អូនកម្មករ កម្មការិនី ជាអង្គពិធី ភាគច្រើនមានមូលដ្ឋាននៅជុំវិញតំបន់រោងចក្រនេះស្រាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តដូចគ្នាឱ្យបងប្អូនកម្មករ កម្មការិនីទាំងអស់ នៅពេលវិលត្រឡប់ទៅផ្ទះវិញ ឬសម្រាប់ការធ្វើដំណើរតាមផ្លូវ ទៅមកធ្វើការ សូមបើកបរដោយការគោរពច្បាប់ មានមួកសុវត្ថិភាពពាក់ជាប្រចាំ ចូលរួមប្រព្រឹត្តនូវសកម្មភាពល្អៗក្នុងសង្គម ទប់ស្កាត់ក្មេងទំនើង និងសហការជាមួយអាជ្ញាធរ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីបង្កើតភាពសុខដុម និងការអភិវឌ្ឍក្នុងមូលដ្ឋាន។

ឯកឧត្តមសង្កត់ធ្ងន់ថា សកម្មភាពរួមចំណែកធ្វើអំពើល្អម្នាក់បន្តិចៗ របស់ប្រជាពលរដ្ឋជារួម និងក្នុងនោះក៏មានបងប្អូនកម្មករ កម្មការិនីដែរនោះ គឺជាការបញ្ជាក់អំពីភាពសុខសាន្តជារួម និងលទ្ធផលដ៏ល្អនៃការប្រព្រឹត្តទៅរបស់សង្គមក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជុំទាវ កែ សួនសុភី ស សុខា ក៏បានឧបត្ថម្ភថវិកាជូនដល់កម្មករ កម្មការិនី ចំនួន ២ ២២៣នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ៤ម៉ឺនរៀល និងកម្មការិនីមានផ្ទៃពោះ ចំនួន ១០១នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១៤ម៉ឺនរៀលផងដែរ៕

Related post

កម្ពុជា បដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី​​ យកមកជាសំអាងរឿងព្រំដែន ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC)!

កម្ពុជា បដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី​​ យកមកជាសំអាងរឿងព្រំដែន ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC)!

កម្ពុជាបានបង្ហាញជំហរបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទី ដែលភាគីថៃបានគូសជាឯកតោភាគី ហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC) ដែលបានរៀបចំឡើងរវាងភាគី កម្ពុជា-ថៃ ដោយភាគីកម្ពុជា​ដឹកនាំដោយ​លោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ…
ភាគីកម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុចសំខាន់

ភាគីកម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុចសំខាន់

(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ពេញមួយថ្ងៃ និងបន្តឈានដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥, ភាគីកម្ពុជា-ថៃ បានឯកភាពអនុម័តលើរបៀបវារៈ ៤ចំណុចសំខាន់ ដូចខាងក្រោម៖ ទី១៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC កម្ពុជា-ថៃ ថៃ-កម្ពុជា…
កម្មពិធី​​ ជីវិត​និងការងារ​ ៖​ លោក​ ឆុន​ វាសនា​ ពី​វិស្វករ​សំណង់​ស៊ីវិល​ មកជាអ្នកជំនួញ​ អចលនទ្រព្យ​

កម្មពិធី​​ ជីវិត​និងការងារ​ ៖​ លោក​ ឆុន​ វាសនា​ ពី​វិស្វករ​សំណង់​ស៊ីវិល​ មកជាអ្នកជំនួញ​ អចលនទ្រព្យ​

កម្មពិធី​ជីវិត​និងការងារ​ របស់​ ហនុមាន​ញូស៍​ ថ្ងៃ​នេះសូមលេីកយកជីវិតតស៊ូរបស់​យុវជន​ដេីមកំណេីតខេត្តព្រៃវែងម្នាក់​ ដេីម្បីមកជម្រាបជូន​ប្រិយមិត្ត​ទាំងអស់​បានអាន​ និង​ស្វែង​យល់​ពីការតស៊ូរបស់មនុស្សម្នាក់ៗលេីលោកយេីងនេះ​ ចាត់ទុកជា​ការយល់​និងបទពិសោធន៍​ ។ លោក​ ឆុន​ វាសនា​ អាយុ​ ៣៨ឆ្នាំ​ កេីតនៅភូមិពោធិស្នាយ​ ឃុំព្រៃឃ្នេស​ ស្រុកមេសាង​ ខេត្ត​ព្រៃវែង​ ។ លោកមានបងប្អូនបង្កេីត​ចំនួន​៥នាក់​ ប្រុស​ ២នាក់​…