Archive

ក្រសួងពាណិជ្ជកម្មចិន៖ ដាស់តឿនអាមារិកបញ្ឈប់ការអនុវត្តវិធានការពន្ធគយលេខ២៣២នៃ«ច្បាប់ពង្រីកពាណិជ្ជកម្ម»

ចំពោះមាត្រាលេខ២៣២នៃ«ច្បាប់ពង្រីកពាណិជ្ជកម្ម»របស់អាមេរិកស្តីពីការនាំចូលរថយន្តនិងដែកថែបនិងអាលុយមីញ៉ូម ​ព្រមនឹងការស៊ើបអង្កេតចំពោះឱសថនាំចូលដែលយោងតាមមាត្រាលេខ២៣២នៃ«ច្បាប់ពង្រីកពាណិជ្ជកម្ម»​ លោកស្រីHe Yongqian​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនាថ្ងៃទី១៥ខែឧសភាថា ​ទង្វើរបស់ភាគីអាមេរិកគឺទង្វើឯកតោភាគីនិយមនិងគាំពារនិយមសុទ្ធសាធ ​ហេតុនេះភាគីចិនដាស់តឿនឱ្យអាមេរិកបញ្ឈប់ការអនុវត្តវិធានការមាត្រាលេខ២៣២នេះជាបន្ទាន់។ ក្នុងសន្និសិទសារព័ត៌មានប្រចាំនាថ្ងៃដដែល​មានអ្នកសារព័ត៌មានបានសួរថា​ លោកត្រាំ​ប្រធានាធិបតីអាមេរិកអះអាងថា​ការបញ្ចុះពន្ធគយលើកនេះមិនពាក់ព័ន្ធនឹងរថយន្ត​ដែកថែបនិងអាលុយមីញ៉ូម​និងផលិតផលឱសថដែលមានអាចនឹងដំឡើងពន្ធគយ ​តើភាគីចិនមានការវាយតម្លៃដូចម្តេចចំពោះករណីនេះ? លោកស្រីអ្នកនាំពាក្យរូបនេះបានថ្លែងថា ​ភាគីចិនយល់ឃើញថា​ទង្វើរបស់អាមេរិកគឺទង្វើឯកតោភាគីនិយមនិងគាំពារនិយមសុទ្ធសាធ មិនត្រឹមតែបំផ្លាញដល់ផលប្រយោធន៍របស់ប្រទេសផ្សេងនិងបំផ្លាញដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលឈរលើមូលដ្ឋាននៃបទប្បញ្ញាត្តិទេ​ ក៏មិនអំណោយដល់ការអភិវឌ្ឍនៃឧស្សាហកម្មរបស់អាមេរិកផងដែរ៕
Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញអបអរសាទរ ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួបលើកទី៨០
Read More

មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំប្រតិភូ ជួបសំណេះសំណាល ពង្រឹងសម្ព័ន្ឋមេត្រីភាព ជាមួយ មេបញ្ជាការ កងទ័ពភូមិភាគទី១ ថៃ

ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំប្រតិភូ ជួបពិភាក្សាការងារពង្រឹងសម្ព័ន្ធមេត្រីភាព និងដោះស្រាយបញ្ហាក្នុងតំបន់ ភូមិសាស្ត្រទទួលខុសត្រូវរួមគ្នា ដើម្បីបង្កើនឡើងនូវកិច្ចសហប្រតិបត្តិ
Read More

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់
Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ​ខួប​លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួប​លើកទី៨០
Read More