មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំប្រតិភូ ជួបសំណេះសំណាល ពង្រឹងសម្ព័ន្ឋមេត្រីភាព ជាមួយ មេបញ្ជាការ កងទ័ពភូមិភាគទី១ ថៃ

មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំប្រតិភូ ជួបសំណេះសំណាល ពង្រឹងសម្ព័ន្ឋមេត្រីភាព ជាមួយ មេបញ្ជាការ កងទ័ពភូមិភាគទី១ ថៃ

ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំប្រតិភូ ជួបពិភាក្សាការងារពង្រឹងសម្ព័ន្ធមេត្រីភាព និងដោះស្រាយបញ្ហាក្នុងតំបន់ ភូមិសាស្ត្រទទួលខុសត្រូវរួមគ្នា ដើម្បីបង្កើនឡើងនូវកិច្ចសហប្រតិបត្តិ ការឱ្យបានល្អចំពោះការអនុវត្តការងាររួមគ្នាព្រមទាំងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពយោធាក្នុងតំបន់ភូមិសាស្ត្រនៃប្រទេសទាំងពីរ នៅអគារសមោស នាយទាហាន បន្ទាយសុរ៉ាក់ស៊ីងណាត មជ្ឈមណ្ឌលប្រតិបត្តិការ កងទ័ពជើងគោកលេខ១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក្នុងនាម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានការទទួលស្វាគមន៍បដិសណ្ឋារកិច្ចពីប្រតិភូ ឧត្តមសេនីយ៍ឯក អាក់ម៉ាក់រិត ប៊ុនសុយ៉ា មេបញ្ជាការ កងទ័ពភូមិភាគទី១ ដែលបានជួបសម្ដែងការគួរសម និងពិភាក្សា ការងាររាជការ រវាងថ្នាក់ដឹកនាំរបស់កងកម្លាំងយោធភូមិភាគទី៥ ជាមួយថ្នាក់ដឹកនាំ កងទ័ពភូមិភាគទី១ នាឱកាសនេះ។

ការអញ្ជើញជួបសម្តែងការគួរសម រវាងថ្នាក់ដឹកនាំរបស់ភូមិភាគទាំងពីរ និងប្រតិភូ នាពេលនេះ គឺជាការចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនៃភាគីយើងទាំងពីរ ដែលមានភូមិផងរបងជាមួយគ្នា។ កន្លងមកថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរួមសហការគ្នាជាបន្តបន្ទាប់ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ជាពិសេសជួយសម្រួលដល់ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែននៃភាគីទាំងពីរប្រកបដោយភាពសុខសាន្ត៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…