កម្ពុជា-តួកគីយ៉េ នឹងភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងអ៊ីស្ដាន់បុល នៅបំណាច់ឆ្នាំនេះ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូត ពិភាក្សាគ្នាបន្ថែមដើម្បីផ្លាស់ប្ដូរយោបល់

កម្ពុជា-តួកគីយ៉េ នឹងភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងអ៊ីស្ដាន់បុល នៅបំណាច់ឆ្នាំនេះ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូត ពិភាក្សាគ្នាបន្ថែមដើម្បីផ្លាស់ប្ដូរយោបល់

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា និងសហការី ដើម្បីផ្លាស់ប្តូរយោបល់បន្ថែមសម្រាប់ការមកដល់តាមជើងហោះហើរត្រង់ និងផ្ទាល់ពីទីក្រុងអ៊ីស្តាន់ប៊ុលដែលស្ថិតនៅលើទ្វីបពីរ គឺអឺរ៉ុប និងអាស៊ីមកកាន់កម្ពុជាលើកដំបូង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។

ជាពិសេសនឹងជួយផ្សព្វផ្សាយឲ្យទូលំទូលាយពីយុទ្ធនាការរដូវកាលបៃតងរបស់កម្ពុជា (Green Season) ដល់ប្រជាជនតួកគី និងបណ្តាប្រទេសម៉ូស្លីម ព្រមទាំងការថតវីដេអូឃ្លីបជំរុញទេសចរណ៍រវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីទាក់ទាញទេសចរតួកគី និងអន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា។

ជាមួយគ្នានេះ ក្នុងកិច្ចជំនួបបានផ្តោតលើ ការរៀបចំផែនការអនុវត្តជាក់ស្តែងពីជំនួបនានាជាមួយភាគីតួកគីយ៉េនាអំឡុងទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្រ្តីអំឡុងខែមេសាកន្លងមក។

លោកជំទាវ បានកត់សម្គាល់ថា កិច្ចសហការដ៏ល្អ និងប្រកបដោយផ្លែផ្កាដល់ប្រទេស និងប្រជាជនទាំងពីរ គឺកើតចេញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិត និងចុក្ខវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំកម្ពុជាអភិវឌ្ឍន៍លើគ្រប់វិស័យ និងជួយពូនជ្រំថែបំប៉នពង្រឹងពង្រីកចំណងមិត្តភាពការទូតកម្ពុជា និងតួកគីយ៉េកាន់តែជិតស្និទ្ធ និងវិវឌ្ឍន៍ជាលំដាប់ ជាពិសេសលើការផ្លាស់ប្តូរប្រជាជន ទេសចរដែលកាន់តែសកម្មក្នុងអាណត្តិរបស់រដ្ឋមន្រ្តីនាពេលនេះ៕

 

 

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…