រដ្ឋមន្ត្រី ហួត ហាក់ ផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជូនមន្រ្តីនៅក្រសួងអធិការកិច្ច

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច  បានអញ្ជើញផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីរាជការ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងអធិការកិច្ច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម គួច
Read More

ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ ថ្ងៃទី៣ នៅមូលដ្ឋានខេត្តពោធិ៍សាត់, កម្លាំងចម្រុះឃ្លុំដីទុកជាង ២ពាន់ហិកតា និងដកហូតវត្ថុតាងមួយចំនួនធំ

ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ត្រូវជាថ្ងៃទី៣ នៃប្រតិបត្តិការទ្រង់ទ្រាយធំ កម្លាំងចម្រុះ បានឃ្លុំដីទុកបាន ២,២៥៩.១ហិកតា អប់រំផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋចំនួន ៨នាក់។ ការចេញប្រតិបត្តិការទ្រង់ទ្រាយធំរបស់សមត្ថកិច្ចចម្រុះ បានធ្វើឡើងក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពី
Read More

រដ្ឋមន្ត្រីក្រសួងធនធានទឹក ថ្លែងអំណរគុណអាមេរិក ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក តាមរយៈលោកឯកអគ្គរដ្ឋទូត ដែលជានិច្ចកាលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក។ ឯកឧត្តម ថោ ជេដ្ឋា ថ្លែងអំណរគុណបែបនេះ នៅថ្ងៃទី១១
Read More

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១។ វេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍
Read More

តំណាងរាស្ត្រ ឯកឧត្តម សេរី កុលស ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយពិនិត្យ-ព្យាបាលជំងឺជូ​នបងប្អូនប្រជាពលរដ្ឋនៅឃុំណាំតៅ នៃស្រុកភ្នំស្រុក

ដើម្បីអបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៣ ឯកឧត្តម សេរី កុសល អ្នកតំណាងរាស្ត្រ អនុប្រធានក្រុមការងារបក្សចុះជួយខេត្តបន្ទាយមានជ័យ និងប្រធានគណៈយុទ្ធនាការប្រចាំស្រុកភ្នំស្រុក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមការងារប្រចាំស្រុកភ្នំស្រុក
Read More

ឯកឧត្តម សុះ មុះសិន អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម នៅក្នុងស្រុកពញាឮ និងស្រុកមុខកំពូល ខេត្តកណ្តាលចំនួន ៣២០គ្រួសារ

ឯកឧត្តម សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម នៅក្នុងស្រុកពញាឮ និងស្រុកមុខកំពូល ខេត្តកណ្តាលចំនួន ៣២០គ្រួសារ នឹងបាននាំយកអំណោយ ៣៦០កញ្ចប់ សម្រាប់ខែបួស
Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញវិធានការអាទិភាពសំខាន់ៗ ចំនួន៨ចំណុច ដើម្បីសម្រេចចក្ខុវិស័យបន្ដពង្រឹងសមភាពយេនឌ័រ

(ភ្នំពេញ)៖ ដើម្បីសម្រេចនូវចក្ខុវិស័យក្នុងការបន្ដពង្រឹងសមភាពយេនឌ័រ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗមួយចំនួន។ នេះបើតាមការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសុន្ទរកថា ក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤
Read More

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ នៅក្រសួងសាធារណៈការ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល
Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត សំណេះសំណាល ជាមួយនិស្សិតជ័យលាភី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន៣០០នាក់

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន៣០០នាក់ កំពុងសិក្សាឆ្នាំទី១ នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន៦។
Read More

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ណែនាំឱ្យយកចិត្តទុកដាក់ដល់យោធិននារី ផ្តល់ឱកាស បង្កលក្ខណៈឱ្យនារីបង្កើនសមត្ថភាព និងបំពេញតួនាទីធានាឱ្យបាននូវការកសាងអ្នកដឹកនាំឌីជីថល

(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង តាមបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ដល់យោធិននារី គ្រប់កងឯកភាព ត្រូវបន្តផ្តល់ឱកាស និងបង្កលក្ខណៈឱ្យនារី បានបង្កើនសមត្ថភាពចំណេះដឹង និងបំពេញតួនាទីភារកិច្ចឱ្យកាន់តែប្រសើរឡើង
Read More