រថយន្ត​កងពល​តូច​ដឹក​ជញ្ជូន​លេខ​៩០​ កងទ័ព​ជើង​គោក​ ដឹក​អាវភ្លៀង​អំណោយ​របស់​សម្តេច​ អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នឹងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុន​សែន​ ចែក​ជូន​កងទ័ព​

រថយន្ត​កងពល​តូច​ដឹក​ជញ្ជូន​លេខ​៩០​ កងទ័ព​ជើង​គោក​ ដឹក​អាវភ្លៀង​អំណោយ​របស់​សម្តេច​ អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នឹងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុន​សែន​ ចែក​ជូន​កងទ័ព​


រាជធានីភ្នំពេញ​ ៖​ អនុវត្ត​ន៍តាម​បទបញ្ជា​របស់​ បញ្ជាការ​ដ្ឋានកងទ័ព​ជើង​គោក​ នៅថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ២០២៥​នេះ​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ ឈរ​ សុខ​ នាយសេនាធិការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩០​ បានបញ្ចេញ​រថយន្ត​ប្រភេទ​ដឹក​ជញ្ជូន​ចំនួន​២៥គ្រឿង​ ដេីម្បី​ដឹក​អាវភ្លៀង​​ ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុន​ សែន​ ដេីម្បី​ផ្តល់​ជូន​តាមបណ្តា​យោធភូមិភាគ​ បញ្ជាការ​ដ្ឋាន​ និងកងពលដែលជាទី​តាំង​នៃ​កង​យោធពលខេមរភូមិន្ទ​កំពុង​ឈរ​ជេីង​ ដឹកនាំ​បញ្ជាផ្ទាល់ដោយ​ ឧត្ដមសេនីយ៍​ត្រី​ ប៊ុន​ ផេង​ មេបញ្ជាការ​រងកងពល​។

ឧត្ដមសេនីយ៍​ត្រី​ ប៊ុន​ ផេង​ បាន​នាំយក​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​ពី​ឯកឧត្តម​មេបញ្ជាការ​កងពលបញ្ជាក់ជូន​ដល់ងកម្លាំងបេីកបរទាំងអស់​ ត្រូវ​បេីកបរ​ដោយភាព​ទទួល​ខុសត្រូវ​ចំពោះ​រថយន្តនិង​សម្ភារៈ​នៅលេី​រថយន្ត​ធានា​សុវត្ថិភាព​ឲ្យដល់គោលដៅ​ ។

​នាយទាហាន​ នាយទាហាន​រង​ និងពល​ទាហាន​បេីកបរដែល​កពុង​បំពេញ​បេសកកម្ម​ទាំងអស់​បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​នូវការណែនាំ​របស់​ ​ឧត្ដមសេនីយ៍​ត្រី​ ប៊ុន​ ផេង​ មេបញ្ជាការ​រង​កង​ពល​ដេីម្បី​​អនុវត្តន៍​ឲ្យ​បាន​ល្អ​ប្រសើរ​ក្នុង​តួនាទី​និង​ភារកិច្ច​របស់​កងយោធពលខេមរភូមិន្ទ​ សម្រេច​បទបញ្ជា​ឲ្យបានល្អ​ជូនអង្គភាព​ ។

 

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…