សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានធ្វើឱ្យសង្គ្រាមកម្ពុជាអូសអន្លាយផង ដោយសារតែជួយខ្មែរក្រហម និងជួយកសាងសន្តិភាពកម្ពុជាផង

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានធ្វើឱ្យសង្គ្រាមកម្ពុជាអូសអន្លាយផង ដោយសារតែជួយខ្មែរក្រហម និងជួយកសាងសន្តិភាពកម្ពុជាផង

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា យើងត្រូវហ៊ាននិយាយការពិតថា អាស៊ានក៏ជាចំណែកមួយ ដែលចូលរួមធ្វើឱ្យសង្គ្រាមកម្ពុជាអូសអន្លាយផងដែរ ដោយសារតែអាស៊ានជួយខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អាស៊ានវិញផងដែរ ដោយសារតែអាស៊ាន ក៏បានចូលរួមសម្រាប់ការកសាងសន្តិភាពកម្ពុជាវិញដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសធ្វើបាឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋាន អាស៊ាន ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបានលើកឡើងថា តំបន់អាស៊ីអាគ្នេយ៍ គឺធ្លាប់បែងចែកជាប្លុកពីរយ៉ាងច្បាស់ ប្លុកមួយគឺអាស៊ាន៥ និងប្លុកមួយគឺឥណ្ឌូចិន។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «អាស៊ានក៏មានដំណាក់កាលជួយអូសបន្លាយសង្គ្រាមនៅកម្ពុជាដែរ នេះយើងត្រូវហ៊ាននិយាយការណ៍ពិត។ ខ្ញុំអាចនិយាយបានថា ប្រសិនបើគ្មានវត្តមានអាស៊ានជួយខ្មែរក្រហមនោះទេ ខ្មែរក្រហមអាចនឹងងាយស្លាប់ សង្គ្រាមនៅកម្ពុជា អាចឆាប់ចប់។ ប៉ុន្តែ តាមរយៈសកម្មភាពមួយចំនួនរាប់ទាំងទឹកដីអាស៊ាន ត្រូវបានបង្កើតនូវរដ្ឋាភិបាលត្រីភាគី ដើម្បីទៅកាន់កាប់ជួបសម្របសម្រួលភាពស្របច្បាប់ របស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ក៏ជាមូលហេតុមួយនៃការអូសបន្លាយ ប៉ុន្តែបើនិយាយថយក្រោយថែមបន្តិចទៀត យើងត្រូវហ៊ាននិយាយការណ៍ពិត នោះនៅពេលសង្គ្រាម ដែលគេហៅថាសង្គ្រាមឥណ្ឌូចិន ឬសង្គ្រាមវៀតណាម ទឹកដីអាស៊ាន ប្រទេសអាស៊ានខ្លះបានក្លាយទៅជាទីតាំងយោធារបស់បរទេស ទម្លាក់គ្រាប់បែកនៅកម្ពុជា នៅវៀតណាម នៅឡាវ»

ដោយ÷ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…