សម្តេចតេជោ ហ៊ុន សែន៖ សេដ្ឋកិច្ចអាស៊ាន នឹងឡើងដល់លេខ៤ នៅឆ្នាំ២០៣០, សេដ្ឋកិច្ចអាស៊ានមិនបានដើរថយក្រោយ ដោយសារតែមានសមាជិកថ្មីនោះទេ

សម្តេចតេជោ ហ៊ុន សែន៖ សេដ្ឋកិច្ចអាស៊ាន នឹងឡើងដល់លេខ៤ នៅឆ្នាំ២០៣០, សេដ្ឋកិច្ចអាស៊ានមិនបានដើរថយក្រោយ ដោយសារតែមានសមាជិកថ្មីនោះទេ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងឲ្យដឹងថា សេដ្ឋកិច្ចអាស៊ាន នឹងឡើងដល់លេខ៤ នៅឆ្នាំ២០៣០ ហើយសេដ្ឋកិច្ចអាស៊ានមិនបានដើរថយក្រោយ ដោយសារតែមានសមាជិកថ្មីនោះទេ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ថ្លែងបាឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋាន អាស៊ាន ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំចង់គូសបញ្ជាក់ពីការយល់ខុសមួយចំនួនថា កម្ពុជា ឬប្រទេសចូលថ្មី ដែលមានសេដ្ឋកិច្ចតូច និងអូសជើងអាស៊ានឲ្យដើរយឺត តាមពិតប្រទេសចូលថ្មីមិនបានអូសដំណើរពឹងពាក់ ឬដណ្ដើមផលប្រយោជន៍ពីប្រទេសចូលមុននោះទេ។ ខ្ញុំសូមបង្ហាញតួលេខជាក់ស្ដែង នៅពេលដែលអាស៊ានបង្កើតឡើងនៅឆ្នាំ១៩៦៧ អាស៊ានមានទំហំសេដ្ឋកិច្ចត្រឹមតែ២៤ប៊ីលានដុល្លារប៉ុណ្ណោះ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៤ ផលិតផលសរុបរបស់អាស៊ានចំនួន១០ប្រទេស មានរហូតទៅដល់៣.៨ទ្រីលានដុល្លារ ដែលមានសេដ្ឋកិច្ចធំបំផុតទី៥លើពិភពលោក ហើយអាចនឹងហក់ឡើងទៅលេខ៤ក្នុងឆ្នាំ២០៣០»

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ចំពោះទំហំពាណិជ្ជកម្ម ទំនិញបានកើនដល់៣.៥ទ្រីលានដុល្លារ ជិតស្មើនឹងទំហំផលិតផលសរុប ក្នុងនោះ២១.៥ភាគរយជាពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ទំហំវិនិយោគសរុបមានទៅដល់២២៩,៨ប៊ីលានដុល្លារ ក្នុងនោះ៩.៥ភាគរយ គឺជាទុនវិនិយោគផ្ទៃក្នុងអាស៊ាន។

សម្ដេចតេជោបានថ្លែងបន្ថែមថា តួលេខនេះបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានពុំបានដើរថយក្រោយ ដោយសារមានសមាជិកថ្មីនោះទេ ផ្ទុយទៅវិញទាំងពាណិជ្ជកម្ម និងវិនិយោគគឺមានការកើនឡើងជាលំដាប់ ហើយអាស៊ានក៏បង្កើនពាណិជ្ជកម្ម និងវិនិយោគផ្ទៃក្នុងកាន់តែច្រើនឡើង។

សម្ដេចតេជោបានថ្លែងបន្ដថា ប្រទេសនីមួយៗសុទ្ធតែមានភាពម្ចាស់ការលើសេដ្ឋកិច្ចរៀងៗខ្លួន មានន័យថា នំសេដ្ឋកិច្ចអាស៊ានមិនបានបាត់បង់ ដោយសារការដណ្ដើមពីសមាជិកថ្មីណាមួយនោះទេ គឺទំហំនៃនំសេដ្ឋកិច្ចអាស៊ាន គឺកាន់តែធំឡើងហើយគ្រប់សមាជិកទាំងអស់សុទ្ធតែអាចទាក់ទាញ ពីកំណើនទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…