សម្ដេចតេជោ ហ៊ុន សែន៖ រុស្ស៉ី គ្មានផ្លូវឲ្យអ៊ុយក្រែនមានប្រៀបលើតុចរចាឡើយ ហើយកាន់តែមិនអាចឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាទៀត

សម្ដេចតេជោ ហ៊ុន សែន៖ រុស្ស៉ី គ្មានផ្លូវឲ្យអ៊ុយក្រែនមានប្រៀបលើតុចរចាឡើយ ហើយកាន់តែមិនអាចឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាទៀត

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាអ្នកបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា នាំមកនូវសុខសន្ដិភាពដូចពេលបច្ចុប្បន្ននេះ បានទាយចំណាប់អារម្មណ៍ជុំវិញភាពតានតឹងលើសមរភូមិយោធារវាងប្រទេសរុស្ស៉ី និងអ៊ុយក្រែង ដើម្បីឲ្យបណ្ដាថ្នាក់ដឹកនាំលើពិភពលោក ដែលចូលរួមនៅអគ្គលេខាធិការអាស៊ាន នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៉ី។

ក្នុងបាឋកថាពិសេសនៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានយល់ឃើញថា គ្មានផ្លូវទេដែលរុស្ស៉ី ឲ្យអ៊ុយក្រែនមានប្រៀប ហើយទើបចូលតុចរចា ខណៈដែលមតិមួយចំនួនលើកឡើងថា «ចាំអ៊ុយក្រែនវាយដណ្តើមបានដែនដីមួយចំនួនមកវិញហើយចាំចរចា ព្រោះចរចាពេលនេះចាញ់ប្រៀប» ដែលក៏ជារឿងមិនអាចទៅរួចឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំកំពុងធ្វើការប្រៀបធៀបកាលពីពេលមុននៅតំបន់របស់យើង ពោរពេញដោយជម្លោះ ប៉ុន្ដែភាពស៉ីវីល័យរបស់យើងនៅត្រង់ថា រុញច្រានបណ្ដាភាគីពាក់ព័ន្ធចូលតុចរចា។ ប៉ុន្ដែសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន គឺការចរចានៅទីណា? ជួនកាលសំឡេងខ្លះនិយាយថា បើការចរចានៅពេលនេះ គឺអ៊ុយក្រែននឹងបាត់ប្រៀប សម្ដីនេះមានន័យថា ចង់ឲ្យអ៊ុយក្រែនដណ្ដើមឧត្តមភាពយោធាជាមុន រួចហើយចាំចូលតុចរចា គ្មានផ្លូវទេដែលរុស្ស៉ី អនុញ្ញាតឲ្យអ៊ុយក្រែនមានឧត្តមភាពលើសមរភូមិដើម្បីសង្កត់តុចរចាគ្មានផ្លូវទេ»

ផ្ទុយពីបញ្ហារុស្ស៉ី និងអ៊ុយក្រែននោះ សម្រាប់នៅក្នុងក្របខ័ណ្ឌអាស៊ានដែលចូលរួមដោះស្រាយជម្លោះកម្ពុជា គឺមិនបានគិតលើបញ្ហាសមរភូមិយោធានោះទេ តែគិតខ្លាំងលើបញ្ហាការបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ។ ចំណុចនេះហើយ ដែលសម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការគោរពចំពោះមេដឹកនាំអាស៊ាននៅជំនាន់នោះ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មេរៀនប្រវត្តិសាស្ដ្រនេះ នៅតែមានតម្លៃមកដល់បច្ចុប្បន្ននៅត្រង់ចំណុចថា បើទោះបីជាអាស៊ានចាត់ទុករដ្ឋាភិបាលណាមួយមិនស្របច្បាប់ក៏ដោយ ដើម្បីសន្ដិសុខ សន្ដិភាព និងស្ថេរភាពរួម អាស៊ាននៅតែបន្ដជំរុញការចរចារទាំងផ្លូវការ និងមិនផ្លូវការ ទាំងបើកចំហរ និងសម្ងាត់ដើម្បីផលប្រយោជន៍ធំដែលមិនអាចកាត់ថ្លៃបាននោះគឺ «សន្ដិភាពសម្រាប់តំបន់ទាំងមូល»

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា អាស៊ាន គ្មានការអល់ឯក ឬបាត់បង់កិត្តិយស ដោយសារការទាក់ទងជាមួយប្រទេសកុម្មយនីស្ដ ឬប្រទេសមិនមានឯករាជ្យពេញលេញនោះទេ ព្រោះសន្ដិភាពសម្រាប់តំបន់ទាំងមូលមានសារៈសំខាន់ជាងភាពត្រឹមត្រូវផ្នែកមនោគមន៍វិជ្ជាដែលអរូបិយទៅទៀត៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…