កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

 

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាដល់គ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ ។

លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ ៕

 

Related post

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh)…
សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al…

នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh…
សហគមន៍​ខ្មែរ​នៅ​ឯនាយសមុទ្រគាំទ្រគណបក្សកាន់អំណាចនៅកម្ពុជា​

សហគមន៍​ខ្មែរ​នៅ​ឯនាយសមុទ្រគាំទ្រគណបក្សកាន់អំណាចនៅកម្ពុជា​

នៅថ្ងៃទី​ ២៨​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​ ទន្ទឹម​នឹង​នៅកម្ពុជា​ គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​តែ​ប្រារព្ធ​ពិធី​ ខួបកំណើត​ទី៧៤ឆ្នាំ​ របស់​គណបក្ស​ សហគមន៍​ខ្មែរ​ឯនាយសមុទ្រ​ នៅរដ្ឋ​ Arizona សហរដ្ឋអាមេរិក​ ក៏បានរៀបចំពិធីដំណាលគ្នានេះផងដែរ​ ។ បេីតាមការឲ្យដឹងរបស់​ លោក​ ប៉ុល​ ស៊ីណាត​ ប្រធាន​សាខាបក្ស​ប្រជាជន​កម្ពុជា​…