សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម «អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក»

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម «អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម «អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក»។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់អាវុធដ៏គ្រោះថ្នាក់នេះ ក៏ដូចជាគាំទ្រ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម “អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក” ដែលត្រូវបានគេស្គាល់ថាជាអនុសញ្ញាអូតាវ៉ា (Ottawa Convention)។ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំនេះ កម្ពុជាចូលរួមជាអធិបតី និងជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលមានចំណងជើងថា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន” នៅថ្ងៃទី ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤»

បើតាមការថ្លែងរបស់សម្តេចធិបតី សម្រាប់កម្ពុជា បញ្ហាបោសសម្អាតគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះ ដែលបន្សល់ពីសង្គ្រាម នៅតែជាឧបសគ្គសម្រាប់ការអភិវឌ្ឍទាំងមូល រួមទាំងការតភ្ជាប់គម្លាតប្រព័ន្ធឌីជីថល និងការទទួលបានសេវាអ៊ីនធឺណិតប្រកបដោយគុណភាព។ ដោយយល់ឃើញពីភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវបានបញ្ចូលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៨ របស់កម្ពុជា។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ UN-ESCAP ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការតាក់តែងគោលនយោបាយជាតិសកម្មភាពមីន ដែលនេះជាលើកដំបូងហើយដែល UN-ESCAP បានចូលរួមក្នុងសកម្មភាពមីន៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិក សមាជិក និងមន្រ្តីរាជការរដ្ឋសភាទាំងអស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតអំពី ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមក្រាបបង្គំទូលថ្វាយនូវ ព្រះសព្ទសាធុការពរ បវរសួស្ដី សិរីមង្គលមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជ្យសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ភាពចម្រុងចម្រើនសម្បូរសប្បាយ ថ្កុំថ្កើន…
ឯកឧត្តម វ៉ាង វិនពីន៖ ចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជា និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ

ឯកឧត្តម វ៉ាង វិនពីន៖ ចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជា និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ

ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជាជានិច្ច ហើយចិនក៏នឹងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ បន្ថែមពីនេះ ចិននឹងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរណ៍ចិន មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី១៣ ខែឧសភា…