សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ភាពមន្ទិលសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ភាពមន្ទិលសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ភាពមន្ទិលសង្ស័យគ្នានៅក្នុងសង្គមខ្មែរ បានបង្កឱ្យមានការបែកបាក់ជាតិ ហើយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ កន្លងទៅក៏មានបងប្អូនមួយចំនួននៅតែមានមន្ទិល ដោយភាន់ច្រឡំថា ជាការធ្វើឱ្យបាត់បង់អធិបតេយ្យភាពផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងនេះមិនបានធ្វើឱ្យបាត់បង់អធិបតេយ្យភាពនោះទេ ផ្ទុយទៅវិញនឹងធ្វើឱ្យកម្ពុជាមានសក្តានុពល ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិផងដែរ។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។

កន្លងទៅ មានក្រុមប្រឆាំងមួយចំនួន បានព្យាយាមបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះ ដោយវាយប្រហារលើរដ្ឋាភិបាលកម្ពុជាថា ធ្វើឱ្យបាត់បង់អធិបតេយ្យជាតិជាដើម ដែលការបំភ្លៃនេះ បានបង្កើតការសង្ស័យដល់ពលរដ្ឋមួយចំនួនតូច ឱ្យចូលរួមរារាំងមិនឲ្យព្រែកជីកនេះចេញជារូបរាង។

ពាក់ព័ន្ធនឹងករណីនេះ សម្តេចធិបតីលើកឡើងដូច្នេះថា៖ «បើយើងមិនធ្វើព្រែកជីកនេះឱ្យចេញជារូបភាពឱ្យបងប្អូនបានឃើញនោះទេ បងប្អូនមួយចំនួនអាចនឹងគិតថា កុំតែខ្លួនស្រែកកុំអី រាជរដ្ឋាភិបាលធ្វើព្រែកជីកនេះបាត់ទៅហើយ»

សម្តេចបានចាត់ទុកថា បញ្ហានេះបានបង្កើតឱ្យមន្ទិលសង្ស័យរហូត ហើយការសង្ស័យនេះហើយ ធ្វើឱ្យប្រជាជនខ្មែរ លែងទុកចិត្តគ្នា លែងទុកចិត្តរាជរដ្ឋាភិបាល។

សម្តេចបានលើកឡើងដូច្នេះថា៖ «ពេលដែលយើងមានមន្ទិលសង្ស័យខ្មែរគ្នាឯងនេះហើយ នឹងធ្វើឱ្យងាយស្រួលក្នុងការដុតឱ្យបែកបាក់ជាតិ ហេតុដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាកង្វល់ និងបញ្ហាមន្ទិលសង្ស័យផ្ទៃក្នុងរបស់យើង យើងត្រូវធ្វើគម្រោងនេះឱ្យចេញ ដើម្បីបង្ហាញបងប្អូនឃើញថា គម្រោងនេះធ្វើមែន ចែកគ្នាមើលទាំងអស់គ្នាទៅ តើវាបាត់ឬទេ គឺអត់ទេ ហើយបញ្ជាក់តាមអ្វី បញ្ជាក់តាមសមិទ្ធផលជាក់ស្តែង»

សម្តេចសង្ឃឹមថា តាមរយៈការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅពេលនេះ នឹងលែងមានមន្ទិលសង្ស័យផ្ទៃក្នុងរបស់ខ្មែរ ដែលនាំឱ្យមានការបែកបាក់។ សម្តេចធិបតី ក៏ជំរុញឱ្យការពារ និងទាញយកផលប្រយោជន៍ពីគម្រោងមួយនេះ ដើម្បីអភិវឌ្ឍជាតិ លើកសក្តានុពល ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិផងដែរ។

បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត, សម្រាប់ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ មិនមានការបាត់អធិបតេយ្យភាពនោះទេ ហើយក្រុមហ៊ុនរដ្ឋខ្មែរជាអ្នកកាន់កាប់ភាគហ៊ុនធំ៥១ភាគរយ ចំណែកក្រុមហ៊ុនចិន CRBC កាន់ភាគហ៊ុនតូច៤៩ភាគរយប៉ុណ្ណោះ។

សម្តេចបញ្ជាក់ដែរថា៖ «ទោះជាយ៉ាងណាក៏ដោយ BOT មិនមែនមានន័យថា បាត់អធិបតេយ្យភាពនោះទេ គេធ្វើផ្លូវគេមានសិទ្ធិយកតែលុយទេ តែច្បាប់យើងស្អីយើងទាំងអស់ គ្មានសិទ្ធិកាត់ទៅឱ្យអ្នកណាទេ ទោះជាក្រុមហ៊ុនវិនិយោគមកពីប្រទេសណាក៏ដោយ»

អត្ថបទ​ដោយ៖ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…