សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមឌីជីថល ជាមួយសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ការធ្វើឌីជីថលភាវូបនីយកម្មឱ្យទាន់ពេលវេលា និងមានបរិយាបន្ននៅក្នុងតំបន់

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមឌីជីថល ជាមួយសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ការធ្វើឌីជីថលភាវូបនីយកម្មឱ្យទាន់ពេលវេលា និងមានបរិយាបន្ននៅក្នុងតំបន់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមឌីជីថលជាមួយសមាជិកអាស៊ានផ្សេងទៀត ជាពិសេសការរៀបចំ «កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)» ដែលជាក្របខណ្ឌមួយមានគោលបំណងផ្តល់នូវយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយតំបន់ ដើម្បីលើកកម្ពស់ការធ្វើឌីជីថលភាវូបនីយកម្មឱ្យទាន់ពេលវេលា និងមានបរិយាបន្ននៅក្នុងតំបន់។

ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានឡើងថ្លែងសន្ទករថា ពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ នៅទីក្រុងបាងកក ប្រទេសថៃ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងបរិបទសកល និងក្នុងតំបន់ កម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងរបៀបវារៈគោលនយោបាយប្រព័ន្ធឌីជីថល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលជាសកល និងក្នុងតំបន់រួមទាំង «ផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥» និង «យុទ្ធសាស្ត្រឌីជីថលឆ្នាំ ២០២២-២០២៥» របស់អង្គការសហប្រជាជាតិ។

នាឱកាសថ្លែងសន្ទរកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការអនុវត្តក្របខណ្ឌនេះនឹងបង្កើនទំហំសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន ពី ១ទ្រីលានដុល្លារអាមេរិក ដល់២ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០។ លើសពីនេះ អាស៊ាន បានចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាជំពូកអាទិភាពក្នុងចំណោមកិច្ចព្រមព្រៀងនានាដូចជា៖ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ជំនាន់ ៣.០ (ACFTA 3.0) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រទេសកម្ពុជា អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួន រួមទាំងគម្លាតប្រព័ន្ធឌីជីថលរវាងប្រទេស និងប្រទេស និងរវាងទីក្រុង និងជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពទទួលបានសេវាអ៉ីនធឺណិតប្រកបដោយគុណភាព កម្រិតអក្ខរកម្មឌីជីថលរបស់ប្រជាជននៅមានកម្រិត កង្វះការអនុម័ត និងការអនុវត្តបច្ចេកវិទ្យាឌីជីថល ការជួញដូរ និងសេវាកម្មឌីជីថល សន្តិសុខតាមប្រព័ន្ធអ៉ីនធឺណិត និងឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…