Blog Page

ក្រសួងអប់រំប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស ដែលមានទំហំទឹកប្រាក់៨៣.៩២លានដុល្លារអាមេរិក

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ីចំនួន៨០លានដុល្លារអាមេរិក និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៣.៩២លានដុល្លារអាមេរិក សរុប៨៣.៩២លានដុល្លារអាមេរិក។ គម្រោងនេះមានរយៈពេល៦ឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០៣១ ដែលផ្តោតលើ៖ ១) ការបង្កើនលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។
Read More

ក្រសួងឧស្សាហកម្ម​ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាគ្នាលើការរៀបចំមុខងារបញ្ញាសិប្បនិម្មិត (AI)

បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញសារាចរ ស្តីពី«ការកំណត់មុខងារនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» កាលពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈបានរៀបចំកិច្ចប្រជុំ ស្តីពីការរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម យក់
Read More

សម្តេច ប្រធានរដ្ឋសភា៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប

ថ្លែងក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » នាព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
Read More

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជួបពិភាក្សា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងបូព៌ា

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជួបពិភាក្សា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងបូព៌ា (ប្រទេសថៃ) នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ពិធីជួបពិភាក្សាក្នុងការដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អក្នុងការធ្វើការជាមួយគ្នា និងទំនាក់ទំនងល្អរវាងអង្គភាពយោធាក្នុងតំបន់ប្រទេសទាំងពីរ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី សឹង្ហ
Read More

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងចែកអាវកាក់សម្រាប់អ្នកសារព័ត៌មាន ៣៣០០អាវ ដែលទទួលពីអង្គការយូណេស្កូ ប្រចាំកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានទទួលអាវកាក់សម្រាប់អ្នកសារព័ត៌មានដាក់អក្សរ Press ចំនួន ៣៣០០អាវពីអង្គការយូណេស្កូ ប្រចាំកម្ពុជា ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ
Read More

សមរាត្រី៣ថ្ងៃ នៅទឹកដីអង្គរ ទទួលបានភ្ញៀវទេសចរជាង៨ម៉ឺននាក់

ព្រឹត្តិការណ៍សមរាត្រី (Equinox) រយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ៨០,២០០នាក់ ទៅទស្សនាកម្សាន្ដនៅទឹកដីអង្គរ នៃខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
Read More

ពលរដ្ឋទីទ័លក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ១៦០គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទទួលអំណោយពីរដ្ឋាភិបាល

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូន ដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ១៦០គ្រួសារ ដែលជាចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព
Read More

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី២ខ្នង នៅវិទ្យាល័យ នេត យ៉ង់ ក្រុងបាត់ដំបង

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី បើកសាងសង់អគារសិក្សាថ្មី ២ខ្នង កម្ពស់៤ជាន់ មាន៣៦បន្ទប់ នៅក្នុងបរិវេណ វិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងភូមិព្រែកព្រះស្តេច
Read More

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីក្រុងពិលីបួងសួងសុំសេចក្តីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន

  រដ្ឋបាលខេត្តប៉ៃលិន នឹងបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ដើម្បីបង្កឱកាស និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងស្នាក់នៅ ក្នុងខេត្ត និងក្រៅខេត្ត បានមកចូលរួមកម្សាន្ត សប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
Read More

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីការធ្វើវិមានធំថ្មីមួយទៀតសម្រាប់ព្រឹទ្ធសភា ដើម្បីទុកសម្រាប់រៀបចំកម្មវិធីផ្សេងៗ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបង្ហើបអំពីការធ្វើវិមានធំថ្មីមួយទៀតសម្រាប់ព្រឹទ្ធសភា ដើម្បីទុកសម្រាប់រៀបចំកម្មវិធីផ្សេងៗ ដោយមិនចាំចាញ់ខ្ចីវិមានសន្តិភាព សម្រាប់រៀបចំកម្មវិធី​ទៀតនោះទេ និងបានស្នើឱ្យលោក ប្រាក់ សុខុន ឱ្យធ្វើជាប្រធានគណៈកម្មាធិការក្នុងការកសាងវិមាននេះ។ សម្ដេចតេជោ ហ៊ុន សែន
Read More