មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជួបពិភាក្សា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងបូព៌ា

(ប្រទេសថៃ) នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ពិធីជួបពិភាក្សាក្នុងការដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អក្នុងការធ្វើការជាមួយគ្នា និងទំនាក់ទំនងល្អរវាងអង្គភាពយោធាក្នុងតំបន់ប្រទេសទាំងពីរ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ប៊េន ចាផុន ដេតឆាតិវង្ស ណ: អយុថាយ៉ា មេបញ្ជាការ កងកម្លាំងបូព៌ា ពិធីជួបពិភាក្សានេះប្រព្រឹត្តធ្វើនៅក្នុងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

ជំនួបរវាងកងកម្លាំងទាំងពីរកម្ពុជា-ថៃ បន្តយកចិត្តទុកដាក់សហប្រតិបត្តិការល្អ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ បទល្មើសអនឡាញ ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងជួយគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពឲ្យកាន់តែរឹងមាំ និងបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អ រក្សាបាននូវចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា។

Related post

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ការកសាងព្រះវិហាថ្មីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា,…
រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh)…
សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al…

នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh…