សម្តេច ប្រធានរដ្ឋសភា៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប

សម្តេច ប្រធានរដ្ឋសភា៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប

ថ្លែងក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » នាព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា «សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប។ កាលណាបើមនុស្សយើងមិនមានសុខភាពល្អទេ នោះគឺយើងនឹងមិនអាចធ្វើការងារអ្វីបានឡើយ។ បើទោះបីជាអាចធ្វើការងារបាន ក៏ផលិតភាព និងប្រសិទ្ធភាពការងារមិនសូវជាល្អដែរ។ ដូចពាក្យខ្មែរ តែងនិយាយលេងថា “ក្រ ក្រចុះ កុំឱ្យតែឈឺ” គឺបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃនៃសុខភាព ដែលសំខាន់ជាងទ្រព្យសម្បត្តិ និងអ្វីៗទាំងអស់»។

សម្តេចមហារដ្ឋសភាធិការធិបតី បានបន្តថា សុខភាព ជាកត្តាចំបងនិងសំខាន់បំផុត សម្រាប់មនុស្ស។ មនុស្សគឺជាគ្រឹះសំខាន់បំផុត សម្រាប់ការកសាង និងអភិវឌ្ឍសង្គមជាតិ។ ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិចាប់ពីយុគសម័យនៃការដឹកនាំរបស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តរហូតដល់បច្ចុប្បន្ន ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបភាពស្វាហាប់ ឈ្លាសវៃ និងពោរពេញដោយថាមវន្ត បានចាត់ទុក “មូលធនមនុស្ស” ជាកត្តាអាទិភាព។ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ មនុស្ស ជាកត្តាអាទិភាពទី ១ ក្នុងចំណោមអាទិភាពចំបង ទាំង ៥ រួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា” សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែមានភាពជឿនលឿននិងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០និងបន្តក្លាយខ្លួនជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ឆ្លៀតនាឱកាសនោះ សម្តេបានអំពាវនាវឱ្យមានការរួមគ្នាបង្ការទុកជាមុន ដូចពាក្យស្លោករបស់ខ្មែរ ពោលថា “ការពារប្រសើរជាងព្យាបាល”។ ក៏ប៉ុន្តែ បញ្ហាចោទជាចំបងរបស់យើងនោះ គឺយើងត្រូវសួរថា “ហេតុអ្វីបានជាជំងឺនេះមានការកើនឡើងគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង?” “តើយន្តការដោះស្រាយក្នុងពេលបច្ចុប្បន្ននេះមានប្រសិទ្ធភាពកម្រិតណា?” ហើយ “តើយើងត្រូវមានដំណោះស្រាយជាប្រព័ន្ធបែបណាចំពោះជំងឺនេះ?”។ ដូច្នេះសិក្ខាសាលាថ្នាក់តំបន់នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេស ការចែករំលែកចំណេះដឹង បទពិសោធ ការអនុវត្តល្អៗ និងការពិភាក្សា រិះរកវិធីសាស្រ្ត និងគោលនយោបាយចាំបាច់នានា ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺមិនឆ្លងប្រកប ដោយប្រសិទ្ធភាពខ្ពស់។ សភានិងក្រសួងសុខាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ក្នុងការលើកកម្ពស់ចំណេះដឹង និងបន្តស្វែងរកដំណោះស្រាយមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លងនេះ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…