ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពគ្នាជំរុញការផ្សព្វផ្សាយកម្ពុជា ក្នុងរដូវកាលបៃតង

ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពគ្នាជំរុញការផ្សព្វផ្សាយកម្ពុជា ក្នុងរដូវកាលបៃតង

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការី ស្តីពីការចូលរួមជួយជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្នើសុំកិច្ចសហការ និងគាំទ្រលើកិច្ចការទេសចរណ៍វប្បធម៌ផងដែរ។

ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានជម្រាបទៅគណៈប្រតិភូមកពី សមាគមសិល្បករខ្មែរពី សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ និងអំពីវឌ្ឍនភាពនៃការដាក់ចេញយុទ្ធនាការទស្សនាកម្ពុជានៅ «រដូវកាលបៃតង» Green Season ជំនួសឲ្យពាក្យ «រដូវកាលភ្ញៀវតិច» Low Season។

ជាលទ្ធផលនៃជំនួបពិភាក្សា ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តាមរយៈការផលិតមាតិកាពាក់ព័ន្ធនឹងទេសចរណ៍នៅកម្ពុជា និងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍បន្ថែមទៀត៕

Related post

ឆ្លេីយតបចំពោះការអំពាវនាវ​របស់​ លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទ​មុន្នី​ ប្រជាពលរដ្ឋ​ខ្មែរ​ព្រម​ទាំង​ព្រះសង្ឃ​នៅស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បាននាំគ្នាទៅ​បរិច្ចាគ​ឈាម​យ៉ាង​ច្រើន​កុះករ​

ឆ្លេីយតបចំពោះការអំពាវនាវ​របស់​ លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទ​មុន្នី​ ប្រជាពលរដ្ឋ​ខ្មែរ​ព្រម​ទាំង​ព្រះសង្ឃ​នៅស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បាននាំគ្នាទៅ​បរិច្ចាគ​ឈាម​យ៉ាង​ច្រើន​កុះករ​

មង្គលបូរី​៖​ យោងតាម​ការអំពាវនាវ​របស់​ លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទ​មុន្នី​ ប្រជាពលរដ្ឋ​ខ្មែរ​ ព្រម​ទាំង​ព្រះសង្ឃ​ នៅ​ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បាននាំគ្នាទៅ​បរិច្ចាគ​ឈាម​យ៉ាង​ច្រើន​កុះករ​ ។ តួយ៉ាង​ លោកស្រី​ ញ៉ែម​ ចន្ទ​លក្ខិណា​ ដែល​ជាអាជីវករ​នៅផ្សារ​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បានប្រាប់​ Hanuman News ឲ្យដឹងថា​…
សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការពារ​ជាតិ​

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការពារ​ជាតិ​

រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា…