ថៃបំពានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដោយនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា

ថៃបំពានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដោយនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា

កងយោធពលខេមរភូមិន្ទនៃកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃ ៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។

តាមរយៈ Facebook ផ្លូវការរបស់កងយោធពលខេមរភូមិន្ទនៃកម្ពុជា ដែលបណ្តាញព័ត៍មាន ទទួលបាននៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា ដែលសកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង ៩:០០ព្រឹក និងបិទនៅម៉ោង ៣:០០រសៀល។ កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។

បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និងវិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។ កម្ពុជាស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។

ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់ និងការគោរពគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និងទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយ ជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។

កងយោធពលខេមរភូមិន្ទនៃកម្ពុជា សូមបញ្ជាក់សារជាថ្មី ពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងគ្រប់គ្រងស្ថានការណ៍នៅប្រាសាទតាមាន់ធំដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។ រាល់វិធានការទាំងឡាយដែលត្រូវបានអនុវត្ត គឺសុទ្ធតែស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ក្នុងគោលបំណងរក្សាបាននូវបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែន ដើម្បីពង្រឹងទំនាក់ទំនងមិត្តជិតខាងល្អ និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

Related post

ឆ្លេីយតបចំពោះការអំពាវនាវ​របស់​ លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទ​មុន្នី​ ប្រជាពលរដ្ឋ​ខ្មែរ​ព្រម​ទាំង​ព្រះសង្ឃ​នៅស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បាននាំគ្នាទៅ​បរិច្ចាគ​ឈាម​យ៉ាង​ច្រើន​កុះករ​

ឆ្លេីយតបចំពោះការអំពាវនាវ​របស់​ លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទ​មុន្នី​ ប្រជាពលរដ្ឋ​ខ្មែរ​ព្រម​ទាំង​ព្រះសង្ឃ​នៅស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បាននាំគ្នាទៅ​បរិច្ចាគ​ឈាម​យ៉ាង​ច្រើន​កុះករ​

មង្គលបូរី​៖​ យោងតាម​ការអំពាវនាវ​របស់​ លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទ​មុន្នី​ ប្រជាពលរដ្ឋ​ខ្មែរ​ ព្រម​ទាំង​ព្រះសង្ឃ​ នៅ​ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បាននាំគ្នាទៅ​បរិច្ចាគ​ឈាម​យ៉ាង​ច្រើន​កុះករ​ ។ តួយ៉ាង​ លោកស្រី​ ញ៉ែម​ ចន្ទ​លក្ខិណា​ ដែល​ជាអាជីវករ​នៅផ្សារ​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បានប្រាប់​ Hanuman News ឲ្យដឹងថា​…
សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការពារ​ជាតិ​

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការពារ​ជាតិ​

រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា…