អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកប្រកាសច្រានចោលលើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង ដែលនេះគឺជាព័ត៌មានមិនពិតនោះទេ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន ឯកឧត្តម ឡុង ឌីម៉ង់ បានបញ្ជាក់ដូចនេះថា «ពាក់ព័ន្ធជាមួយនឹងការចេញវីដេអូ និយាយពីរឿងកោះឫស្សី នេះ គឺជារឿងមិនពិតសោះតែម្ដង គឺជារឿងប្រឌិត ពីព្រោះកោះឫស្សីនេះ ជាកោះមួយដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ឲ្យក្រុមហ៊ុនចំនួន២ យកទៅធ្វើការវិនិយោគ ហើយអភិវឌ្ឍន៍ទៅជារមណីដ្ឋាន»។

ឯកឧត្តម ឡុង ឌីម៉ង់ បានបន្ថែមថា សព្វថ្ងៃនេះមានក្រុមហ៊ុនរបស់ខ្មែរមួយបានសាងសង់នឹងអភិវឌ្ឍចប់ហើយ នឹងកំពុងដំណើរការប៉ែកខាងជើងនៃកោះ ដោយឡែកប៉ែកខាងត្បូង គឺជាការវិនិយោគដោយ​ក្រុមហ៊ុនបារាំងមួយ និងបានដាក់ឱ្យដំណើរការ និងកំពុងទទួលបានការសាទរច្រើន ដែលមានជាប្រភេទរមណីដ្ឋាន សណ្ឋាគារលំដាប់ខ្ពស់ និងជាប្រភេទផលិតផលទេសចរណ៍ដ៏ល្អរបស់ខេត្តព្រះសីហនុ។

ឯកឧត្តម ឡុង ឌីម៉ង់ បានអះអាងទៀតថា កោះឫស្សីនេះមិនមានជនជាតិវៀតណាម ឫអាជ្ញាធរវៀមណាម មកកាន់កាប់កោះនេះនោះទេ គឺកំពុងដំណើរការ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនរបស់ខ្មែរមួយ និងរបស់បារាំងមួយផងដែរ៕

Related post

ឆ្លេីយតបចំពោះការអំពាវនាវ​របស់​ លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទ​មុន្នី​ ប្រជាពលរដ្ឋ​ខ្មែរ​ព្រម​ទាំង​ព្រះសង្ឃ​នៅស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បាននាំគ្នាទៅ​បរិច្ចាគ​ឈាម​យ៉ាង​ច្រើន​កុះករ​

ឆ្លេីយតបចំពោះការអំពាវនាវ​របស់​ លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទ​មុន្នី​ ប្រជាពលរដ្ឋ​ខ្មែរ​ព្រម​ទាំង​ព្រះសង្ឃ​នៅស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បាននាំគ្នាទៅ​បរិច្ចាគ​ឈាម​យ៉ាង​ច្រើន​កុះករ​

មង្គលបូរី​៖​ យោងតាម​ការអំពាវនាវ​របស់​ លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទ​មុន្នី​ ប្រជាពលរដ្ឋ​ខ្មែរ​ ព្រម​ទាំង​ព្រះសង្ឃ​ នៅ​ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បាននាំគ្នាទៅ​បរិច្ចាគ​ឈាម​យ៉ាង​ច្រើន​កុះករ​ ។ តួយ៉ាង​ លោកស្រី​ ញ៉ែម​ ចន្ទ​លក្ខិណា​ ដែល​ជាអាជីវករ​នៅផ្សារ​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ បានប្រាប់​ Hanuman News ឲ្យដឹងថា​…
សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការពារ​ជាតិ​

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការពារ​ជាតិ​

រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា…