
តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ យោធភូមិភាគទី៤ បានរៀបចំពិធី អប់រំផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត សភាពការណ៍ទូទៅថ្មីៗ និងប្រវត្តិសាស្ត្រយោធា ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤
- ការពារជាតិការអប់រំ និងបណ្តុះបណ្តាលនយោបាយនយោបាយ និងការបរទេសព័ត៌មានជាតិព័ត៌មានផ្សេងៗ
- May 25, 2025
ឧត្តរមានជ័យ ៖នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ អញ្ជើញចុះអប់រំផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តសភាពការណ៍ទូទៅថ្មីៗ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ យោធភូមិភាគទី៤
ដើម្បីផ្សព្វផ្សាយឱ្យយោធិនទាំងអស់កាន់តែយល់ជ្រួតជ្រាបអំពីគោលជំហរ តួនាទី ភារកិច្ច ស្មារតីសតិអារម្មណ៍ យល់ច្បាស់អំពីព័ត៌មានក្លែងក្លាយ បំភ្លៃការពិត ប្រឌិតរឿងមិនពិតដែលមានភាពញុះញុងធ្វើអោយមានការយល់ច្រឡំ និងឱ្យយោធិនទាំងអស់យល់ច្បាស់ អំពីសង្គ្រាមចិត្តសាស្ត្រ និងវិធីសាស្រ្តវាយបកសង្រ្គាមចិត្តសាស្រ្ត សម្រាប់ធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ក៏បានគូសបញ្ជាក់ អំពីសភាពការណ៍ទូទៅនៅតាមបណ្តោយព្រំដែនផងដែរ ព្រមទាំងបានដាស់តឿនក្រើនរំលឹកដល់យោធិនទាំងអស់ត្រូវចេះវិភាគ និងក្ដាប់ឱ្យបានរាល់ព័ត៌ទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់កិត្តយស កងយោធពលខេមរភូមិន្ទ ទន្ទឹមនឹងនោះលោកក៏បានលើកឡើងឱ្យយោធិនទាំងអស់ត្រូវមានស្មារតីសាមគ្គីភាពគ្នា និងស្នេហាជាតិខ្ពស់ ព្រមទាំងការពារឱ្យបាននូវសុខសន្តិភាព និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ៕