សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៧

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៧

ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា គ.ស.២០២៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោ​បាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៧ ។

ក្នុងពិធីបិទវគ្គអប់រំនយោបាយកម្រិត ២ ជំនាន់ទី១៧នេះ ក៏មានវត្តមានអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវអនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា , រាជធានីភ្នំពេញផងដែរ។ ក្នុងនាម​គណៈ​អចិន្ត្រៃយ៍​ គណៈ​កម្មាធិការ​កណ្ដាល​ សម្តេច​ សាយ ឈុំ បានស្តែងនូវក្តី​សោមនស្សរីករាយក្រៃលែង ដែលមានកិត្តិយសបានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៧ នាឱកាសនេះ ព្រមជាមួយនេះសម្តេចនាំមកជាមួយនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសារធុការពរដ៏បវរមហាប្រសើរពី សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស និងសម្តេច អនុប្រធានគណបក្ស ជូនដល់អង្គពិធីទាំងមូលប្រកបដោយមនោសញ្ចេតនានឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តម តាក ស៊ុនអ៉ី​ សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល អំពីដំណើរការវគ្គសិក្សា និងលទ្ធផលនៃការរៀនសូត្ររបស់សិក្ខាកាមក្នុងរយៈពេល ៦ថ្ងៃកន្លងមកនេះ ព្រមទាំងចំណាប់អារម្មណ៍របស់តំណាងសិក្ខាកាម ដែលបានបង្ហាញនូវការយល់ដឹងថ្មីៗដ៏មានសារៈសំខាន់ដែលខ្លួនបានទទួល និងការប្តេជ្ញាចិត្តក្នុងការអនុវត្តឲ្យបានល្អនូវទិសដៅភារកិច្ចនានាដែលគណបក្សប្រគល់ជូន រួចមក សម្តេចភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះគណៈឃោសនាអប់រំ បណ្តាស្ថាប័នពាក់ព័ន្ធ គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស សិក្ខាកាម មន្ត្រីបុគ្គលិកបម្រើការងារបស់វគ្គ ដែលបានរួមគ្នាធ្វើឲ្យវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៧ នៅពេលនេះ ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ដែលជាសមិទ្ធផលមួយថ្មីទៀតក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្សរបស់គណបក្សយើង។

សម្តេចភក្តី សាយ ឈុំ បញ្ជាក់ថា ចំណេះដឹងដែលសិក្ខាកាមទាំងអស់ទទួលបានពីវគ្គអប់រំនយោបាយ គឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យយើងមើលឃើញ នូវរាល់ការងារដែលយើងបានអនុវត្តកកន្លងមក តើមានចំណុចណាជាចំណុចល្អ ចំណុចខ្លាំងដែលយើងគប្បីបន្តពង្រឹង ពង្រីកឲ្យកាន់តែល្អ កាន់តែខ្លាំងជាងនេះទៅទៀត ហើយមានចំណុចណាមិនល្អ ជាចំណុចខ្សោយ ដែលយើងត្រូវតែកែតម្រូវ ឬក៏តស៊ូកម្ចាត់ចោលឲ្យបាន។ ចំណេះដឹងនេះក៏ជាប្រទីបបំភ្លឺផ្លូវ នាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចចិត្តនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្សរបស់យើង។

សម្តេចភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា កត្តាដែលនាំឲ្យវគ្គអប់រំនយោបាយទទួលបានលទ្ធផលល្អដូចនេះ គឺដោយសារ ៖

១.ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សរបស់គណបក្សទាំងក្នុងរយៈពេលកន្លងមកក៏ដូចបច្ចុប្បន្ន និងទៅអនាគត

២.ដោយសារការខិតខំរបស់គណៈឃោសនាអប់រំ ដែលបានរួមសហការយ៉ាងជិតស្និទ្ធជាមួយ បណ្តាស្ថាប័នផ្សេងៗទៀតជុំវិញគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រីបុគ្គលិកបម្រើការទាំងអស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន

៣.ការយកចិត្តទុកដាក់របស់គណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័នទាំងអស់ចំពោះការងារអប់រំនយោបាយ ពិសេសលើការរៀបចំ និងបង្កលក្ខណៈឲ្យមន្រ្តីរបស់ខ្លួនបានមកចូលរៀននៅក្នុងបណ្តាវគ្គ ទាំងក្នុងពេលកន្លងមក ក៏ដូចបច្ចុប្បន្ន ស្របតាមការកំណត់របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល

៤.ដោយមានការយកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីរបស់គ្រូឧទ្ទេស គ្រប់រូប ក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ល្អៗដល់វគ្គសិក្សា

៥.ការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូបក្នុងការរៀនសូត្រ, ការគោរពវិន័យរបស់វគ្គ, ការរឹតចំណងមិត្តភាពរវាងគ្នា និងគ្នា ក្នុងស្មារតីនៃគ្រួសារបក្ស និងការខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស

៦.ដោយបរិយាកាសសង្គម បានបង្កលក្ខណៈឲ្យសិក្ខាកាមយើង បានមករៀនដោយស្ងប់ចិត្តពិសេសសិក្ខាកាមដែលអញ្ជើញមកពីបណ្ដាខេត្ត។

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…