សម្តេចតេជោ ហ៊ុន សែន៖ ត្រូវតែទប់ស្កាត់ការដណ្តើមអំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍

សម្តេចតេជោ ហ៊ុន សែន៖ ត្រូវតែទប់ស្កាត់ការដណ្តើមអំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការដណ្តើមអំណាចតាមមធ្យោបាយដែលប្រាសចាកប្រជាធិបតេយ្យ គឺជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍ ដូច្នេះត្រូវតែទប់ស្កាត់និងកម្ចាត់ឱ្យបាននូវចលនាទាំងឡាយដែលប្រាសចាកលទ្ធិប្រជាធិបតេយ្យ ដូចជាការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល ការធ្វើបដិវត្តពណ៌ជាដើម។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ ឬជាអតីតសាលាជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហម។

នាឱកាសនោះ សម្ដេចតេជោបានឱ្យដឹងថា មធ្យោបាយដើម្បីការពារកុំឱ្យមានរបបប្រល័យពូជសាសន៍ ដំបូងបំផុតគឺត្រូវការពារសន្តិភាពឱ្យបាន បើការពារសន្តិភាពបានហើយ មិនចាំបាច់ព្រួយបារម្ភពីរឿងមានអំពើប្រល័យពូជសាសន៍ទេ ហើយក៏ត្រូវការពារដូចគ្នាដែរនូវការដណ្ដើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «សូមកុំធ្វើរដ្ឋប្រហារផ្ដួលរំលំ សូមកុំដណ្ដើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឫសគល់នៃសង្គ្រាម ហើយក៏ជាឫសគល់នៃអំពើប្រល័យពូជសាសន៍ដែរ» សម្ដេចតេជោបានបន្តថា មុននេះមានប្រទេសមហាអំណាចបានលើកទ័ពចូលទៅប្រទេសក្បែរខាងខ្លួន នោះគឺជាគ្រោះថ្នាក់មួយបែប ប៉ុន្តែអ្វីដែលគ្រោះថ្នាក់ទៀត គឺដូចករណីប្រទេសកម្ពុជាអីចឹង គឺមានការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ។ សូមកុំភ្លេចថា ប្រសិនបើគ្មានរដ្ឋប្រហារ១៨ មីនា ១៩៧០ ទេនោះ ក៏គ្មានអំពើប្រល័យពូជសាសន៍កលតឡើងនោះដែរ។

សម្ដេចតេជោបន្តទៀតថា ពីមុនមានបរទេសញុះញង់ឱ្យធ្វើរដ្ឋប្រហារ ឥឡូវនេះគេមិនធ្វើរដ្ឋប្រហារទៀតទេ គឺគេធ្វើបដិវត្តពណ៌តែម្ដង អីចឹងគួរតែកម្ចាត់ចលនាបដិវត្តពណ៌នេះឱ្យបានមុន ជៀសវាងការបំផ្លាញសង្គម និងសន្តិភាព ឬអាចនាំដល់សង្គ្រាម និងអំពើប្រល័យពូជសាសន៍។ សម្ដេចរំឭកទៀតថា នៅកម្ពុជាកាលពី២០១៣ ក៏ធ្លាប់កើតមានបដិវត្តនេះដែរ តែសម្ដេចតេជោ ហ៊ុន សែន រកឃើញគន្លឹះរបស់វា គឺអព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់កងកម្លាំងដែរថា កម្លាំងប្រដាប់អាវុធអព្យាក្រឹត្យបានតែជាមួយគណបក្សនយោបាយនិងគណបក្សនយោបាយទេ ប៉ុន្តែរវាងរាជរដ្ឋាភិបាលជាមួយគណបក្សនយោបាយ ឬជាមួយក្រុមធ្វើបដិវត្ត មិនអាចអព្យាក្រឹត្យបានឡើយ គឺត្រូវតែការពាររាជរដ្ឋាភិបាល កម្ចាត់ក្រុមបដិវត្តផ្ដួលរំលំ។ ដើម្បីការពារប្រជាជន១៧លាននាក់ សូមកុំខ្លាចនឹងការកម្ចាត់ចលនាបដិវត្តពណ៌ ឬអនុវត្តច្បាប់ជាមួយអ្នកធ្វើខុសច្បាស់មួយក្ដាប់តូច៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ​នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP…
ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ និងប្រជាជនតទៅទៀតទេ

ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ថា នៅថ្ងៃនេះ ជាខួបលើកទី២៦ឆ្នាំ ដែលសម្តេចបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។ ជាមួយនឹងការរំលឹកខួប២៦ឆ្នាំនេះ នៃការរួចជីវិតពីការប៉ុនប៉ងសម្លាប់សម្តេច ពីសំណាក់ពួកឃាតករលាក់មុខនេះ សម្តេចតេជោបានអរព្រះគុណ ដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធក្នុងលោក ដែលតាមការពារសម្តេច…