Archive

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ លើកឡើងថា ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីថៃ បង្ហាញពីជំនឿនិងការទុកចិត្តគ្នា

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការជឿជាក់លើគ្នាទៅវិញទៅមកក្នុងភាពជាដៃគូយុទ្ធសាស្រ្ត។ ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនេះ
Read More

ស្ពានខ្ពស់បំផុតនៅកម្ពុជា កំពុងសម្រុកការងារអ៊ុតកៅស៊ូ (AC) និងត្រៀមបញ្ចប់ការសាងសង់

ពោធិ៍សាត់៖ ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ស្ថិតក្នុងគម្រោងផ្លូវជាតិលេខ១០ កំពុងសម្រុកការងារអ៊ុតកៅស៊ូ (AC) និងត្រៀមបញ្ចប់ការសាងសង់ទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម។ ស្ពានដែលមានកម្ពស់ ៩០ ម៉ែត្រ
Read More

នាយករដ្ឋមន្រ្តីថៃ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

អំឡុងទស្សនកិច្ចថ្ងៃទីពីរ នាព្រឹកថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
Read More

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីភាព បើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24) ក្រោមប្រធានបទ រលកកម្ដៅ និងសុខភាព

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារសាន់&មូន ឯកឧត្តម ថោ ជេដ្ឋា
Read More

អគ្គនាយករដ្ឋបាលគយជប៉ុន កោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលគយកម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបប្រជុំទ្វេភាគីជាមួយ គណៈប្រតិភូនៃរដ្ឋបាលគយជប៉ុន ដែលដឹកនាំដោយឯកឧត្តម TAKAMURA Yasuo អគ្គនាយករដ្ឋបាលគយជប៉ុន
Read More

សម្ដេចតេជោ ហ៊ុន សែន៖ ទស្សនកិច្ចលោកជំទាវនាយករដ្ឋមន្រ្តីថៃ នឹងនាំមកនូវការពង្រឹងបន្ថែម នៃភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្រ្តី ដែលនឹងនាំមកនូវការពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ស្របពេលដែលឆ្នាំនេះ គឺជាខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើសកម្មភាពព្រមៗគ្នា។ ការលើកឡើងរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានធ្វើឡើងនៅឱកាសទទួលទទួលស្វាគមន៍លោកជំទាវ Paetongtarn
Read More

សម្តេចតេជោ ប្រធានព្រឹទ្ធសភា ចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គួរតែត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ»បន្ថែមទៀត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ដូចនេះ ប្រទេសទាំងពីរត្រូវជំរុញការអនុវត្តសកម្មភាព
Read More

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី២៣ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ សន្ទស្សន៍គុណភាពខ្យល់គឺ «ល្អណាស់»

ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១២.៣៣ µg/m3 ធៀបនឹងស្តង់ដារ ៥០
Read More

លោកជំទាវបណ្ឌិត ជា សិរី៖ ចំនួន QR code តាមបញ្ជទូទាត់ប្រាក់ និងហាងទំនិញនៅទូទាំងប្រទេសកើនដល់ជាង១,៥លាន ខណៈការទូទាត់ឆ្លងដែនតាម KHQR

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ចំនួន QR code សម្រាប់ទូទាត់ប្រាក់ ដែលបានស្នើនិងអនុញ្ញាតឱ្យដាក់នៅតាមបញ្ជ ទូទាត់ និងហាងទំនិញកើនដល់ជាង១,៥លានហើយ ខណៈការទូទាត់ឆ្លងដែនតាម KHQR
Read More

កម្ពុជា-អាម៉េរិក ជំរុញកិច្ចសហការលើការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការបោកប្រាស់តាមអ៊ីនធើណែត

កម្ពុជា-អាម៉េរិក បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញកិច្ចសហការលើវិស័យអាទិភាព ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន និងការបោកប្រាស់ តាមអ៊ីនធើណែត កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្ម និងការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ
Read More