ស្ពានខ្ពស់បំផុតនៅកម្ពុជា កំពុងសម្រុកការងារអ៊ុតកៅស៊ូ (AC) និងត្រៀមបញ្ចប់ការសាងសង់

ស្ពានខ្ពស់បំផុតនៅកម្ពុជា កំពុងសម្រុកការងារអ៊ុតកៅស៊ូ (AC) និងត្រៀមបញ្ចប់ការសាងសង់

ពោធិ៍សាត់៖ ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ស្ថិតក្នុងគម្រោងផ្លូវជាតិលេខ១០ កំពុងសម្រុកការងារអ៊ុតកៅស៊ូ (AC) និងត្រៀមបញ្ចប់ការសាងសង់ទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម។

ស្ពានដែលមានកម្ពស់ ៩០ ម៉ែត្រ ប្រវែងសរុប ៥៣៧ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ នេះ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នការសាងសង់សម្រេចបានស្ទើរតែ ១០០% ហើយ។

លោក ផន រឹម បានបញ្ជាក់បន្ថែមថា ក្រៅពីការងារអ៊ុតកៅស៊ូ ក្រុមការងារនៅសល់ការងារបន្ទាប់បន្សំមួយចំនួនទៀត ដូចជា ការងារបង្កាន់ដៃ របារសុវត្ថិភាព គំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។

តាមគម្រោង ស្ពានដ៏សំខាន់នេះនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យធ្វើដំណើរដោយសុខសុវត្ថិភាព និងរីករាយជាមួយសមិទ្ធផលជាតិថ្មីនេះ។

Related post

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ជំរុញការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាពរបស់ SME

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ជំរុញការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាពរបស់ SME

នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០២នេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ក្រោមមូលបទ «ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច» ដោយផ្តោតលើការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាព ជាមូលដ្ឋានសម្រាប់ភាពជោគជ័យរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ…
សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕