ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីភាព បើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24) ក្រោមប្រធានបទ រលកកម្ដៅ និងសុខភាព

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីភាព បើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24) ក្រោមប្រធានបទ រលកកម្ដៅ និងសុខភាព

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារសាន់&មូន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24) ដែលរួមមានវគ្គបណ្ដុះបណ្តាល និងកិច្ចប្រជុំបច្ចេកទេសស្តីពីវិទ្យាសាស្ត្រអាកាសធាតុ ដោយផ្តោតលើរលកកម្ដៅ និងសុខភាព។

សូមជម្រាបថា វេទិកាទស្សនវិស័យឧតុនិយមអាស៊ានលើកទី២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនេះ មានការចូលរួមពី គណៈប្រតិភូតំណាងអង្គការឧតុនិយមពិភពលោក (WMO) មជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន(ASMC) អង្គការប្រព័ន្ធជូនដំណឹងជាមុនក្នុងតំបន់សមាហរណកម្មពហុមហន្តរាយ(RIMES) ការិយាល័យឧតុនិយមចក្រភពអង់គ្លេស(UKMO) ព្រមទាំងគណៈប្រតិភូបណ្តាប្រទេសអាស៊ានទាំង១១ ជាច្រើនរូប ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូផងដែរ។

ថ្លែងក្នុងឱកាសបើកវេទិកា ឯកឧត្តមរដ្ឋមន្ត្រីបានប្រសាសន៍លើកឡើងពីសារសំខាន់នៃការស្រាវជ្រាវនិងការសិក្សាអំពីអាកាសធាតុ និងការស្វែងរកមូលហេតុឫសគល់នៃបាតុភូតធម្មជាតិ ដើម្បីដោះស្រាយជាមួយនឹងគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុរយៈពេលវែង និងបញ្ហាប្រឈមជាច្រើនពីគ្រោះមហន្តរាយធម្មជាតិដូចជា ព្យុះត្រូពិក ខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្ពស់ទឹកសមុទ្រជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរទិន្នន័យ បច្ចេកវិទ្យា និងចំណេះដឹង សម្រាប់ដោះស្រាយបញ្ហាប្រឈមនឹងអាកាសធាតុ ដែលធ្វើឱ្យការព្យាករបានត្រឹមត្រូវជាងមុន ការយល់ដឹងកាន់តែប្រសើរឡើងអំពីការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបដោយសមស្របចំពោះបាតុភូតធម្មជាតិនានា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថា បម្រែបម្រួលអាកាសធាតុគឺជាកង្វល់ដ៏ធំមួយ ហើយដែលមានការទាក់ទងដោយផ្ទាល់ទៅនឹងការអភិវឌ្ឍទីក្រុង កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ជាពិសេសបានបង្កការរំខាន និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ពហុវិស័យ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា វេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ នឹងទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ដើម្បីជាមូលដ្ឋាន និងជាជំហាន ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្រ្តជាក់ស្តែងសម្រាប់គ្រប់វិស័យពាក់ព័ន្ធ និងពហុភាគី ហើយអាចលើកកម្ពស់ចំណេះដឹង និងសមត្ថភាពក្នុងវិទ្យាសាស្ត្រអាកាសធាតុ ការប្រែប្រួលអាកាសធាតុ និងការបន្សាំអាកាសធាតុ៕ដោយ ÷ Than David

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…