អគ្គនាយករដ្ឋបាលគយជប៉ុន កោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលគយកម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់

អគ្គនាយករដ្ឋបាលគយជប៉ុន កោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលគយកម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបប្រជុំទ្វេភាគីជាមួយ គណៈប្រតិភូនៃរដ្ឋបាលគយជប៉ុន ដែលដឹកនាំដោយឯកឧត្តម TAKAMURA Yasuo អគ្គនាយករដ្ឋបាលគយជប៉ុន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយជប៉ុន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ)។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ នៃរដ្ឋបាលគយជប៉ុន ដែលអញ្ជើញមកធ្វើទស្សនកិច្ចការងារនៅប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីជួយស្តារ និងកសាងប្រទេសកម្ពុជា ជាពិសេស ការផ្តល់ជំនួយ បច្ចេកទេស ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា អ្នកជំនាញការ JICA រយៈពេលវែង ប្រចាំអគរ ការផ្តល់ជូនកម្មវិធីកសាងសមត្ថភាពធនធានមនុស្ស រួមទាំងកម្មវិធីថ្នាក់អនុបណ្ឌិត GRIPS កម្មវិធីកម្មសិក្សារបស់មន្ត្រីអគរ នៅការិយាល័យទំនាក់ទំនងព័ត៌មានសម្ងាត់ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (RILO A/P) នៅក្រុងតូក្យូប្រទេសជប៉ុន ព្រមទាំងការផ្តល់កិច្ចគាំទ្រលើគម្រោងពង្រឹងប្រសិទ្ធភាព និងសមត្ថភាពរដ្ឋបាលគយសម្រាប់តភ្ជាប់ក្នុង តំបន់មេគង្គ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលគយជប៉ុនដែលបានផ្តល់ការគាំទ្រ និងការទទួលស្គាល់សាលាជាតិគយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការ WCO កន្លងមក។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់បន្ថែមពីទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលសមិទ្ធផលផ្លែផ្កាទាំងនេះគឺជាលទ្ធផលនៃទំនាក់ទំនង សហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម TAKAMURA Yasuo អគ្គនាយកនៃរដ្ឋបាលគយជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលកន្លងមក។

ទន្ទឹមនេះ ឯកឧត្តមអគ្គនាយក បានកោតសរសើរពីការអនុវត្តកម្មវិធីកម្មវិធីកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក (សាលាជាតិគយ)។

ឯកឧត្តមក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលគយកម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគយក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអង្គការគយពិភពលោក ព្រមទាំង គម្រោងអនុវត្តប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងលទ្ធផលនៃការបង្រ្កាបបទល្មើសគយ ដោយប្រើប្រាស់នាវាល្បាតពីរគ្រឿង ដែលរដ្ឋបាលគយជប៉ុន ផ្តល់ជូនរដ្ឋបាលគយកម្ពុជាកន្លងមក។

លើសពីនេះទៀត ដើម្បីពង្រឹង និងលើកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ភាគីទាំងពីរ បានពិនិត្យលទ្ធភាពជំរុញពន្លឿន ការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋបាលគយទាំងពីរផងដែរ៕ដោយ÷ Met Kim Au

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…