ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជា ជាអនុប្រធាននៃកិច្ចប្រជុំនៅប្រទេសព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។
Read More

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធមូលដ្ឋានត្រូវពន្យល់ពលរដ្ឋឱ្យបានច្បាស់ពីគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្ត ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរ

នៅក្នុងឱកាសចូលរួមនៅក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការដោះស្រាយបណ្ដឹងតវ៉ាខេត្តតាកែវ បានណែនាំអាជ្ញាធភូមិ ឃុំឱ្យពន្យល់ប្រជាពលរដ្ឋពីគម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងខេត្ត គឺធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ខេត្ត ជាពិសេសបង្កើនជីវភាពការរស់នៅដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពធូរធារមួយកម្រិតទៀត។
Read More

អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំរៀបចំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រជុំពិភាក្សាការងាររៀបចំពង្រឹងសន្តិសុខ ការគ្រប់គ្រងសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ការលក់ដូរ ការរៀបចំពង្រីកផ្លូវ រៀបចំតុបតែងលម្អ
Read More

អភិបាលខេត្តបន្ទាយមានជ័យ សួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ លោក
Read More

រដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបន្តថែរក្សាលើកកម្ពស់ទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ពលរដ្ឋទាំងសងខាង

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ វង្សស័ក្ក ផាន់ថាវង្ស (Vongsack Phanthavong) ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម
Read More

គណៈប្រតិភូនាយទាហានវ័យក្មេង នៃកងទ័ពប្រជាជនវៀតណាមធ្វើទស្សនកិច្ចសិក្សា នៅទីបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី មួន សាម៉េត មេបញ្ជាការរង នាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក តំណាង ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស
Read More

ឯកឧត្តម ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ន គឺជាការរាយការណ៍អំពីវឌ្ឍនភាព ព្រមទាំងបកស្រាយនូវមន្ទិលសង្ស័យផ្សេងៗ និងប្រមូលធាតុចូលបន្ថែម

ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ន គឺជាការរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័ននីមួយៗ អំពីវឌ្ឍនភាព ព្រមទាំងបកស្រាយនូវមន្ទិលសង្ស័យផ្សេងៗ និងប្រមូលធាតុចូលបន្ថែម។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្នុងអង្គសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ»
Read More

ឯកឧត្តម ប្រាក់ សុខុន៖ កំណែទម្រង់រដ្ឋបាលសាធារណៈមិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ

មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា
Read More

ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
Read More

សម្ដេចតេជោ ហ៊ុន សែន បង្ហើបអំពីអាថ៌កំបាំង ថតវីដេអូ ៤៨ម៉ោង និយាយពីរឿងរ៉ាវប្រវត្តិសាស្ត្រកម្ពុជា ដែលវីដេអូត្រូវបានចែកចាយដល់ដៃកូនៗសម្ដេចអស់ហើយ និងអ្នកទុកចិត្ដមួយចំនួន

ថ្លែងចេញពីប្រទេសឥណ្ដូនេស៊ី, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហើបអំពីអាថ៌កំបាំងថតវីដេអូរយៈពេល៤៨ម៉ោង ដើម្បីនិយាយអំពីរឿងរ៉ាវប្រវត្តិសាស្ត្រកម្ពុជា ហើយរឿងនេះ​ បានបោះពុម្ពជាសៀវភៅហើយ ដោយនឹងដាក់ឱ្យផ្សព្វផ្សាយនៅរយៈពេល១០ឆ្នាំទៀត។ ការបង្ហើបឲ្យដឹងបែបនេះ ក្នុងឱកាសដែល
Read More