គណៈប្រតិភូនាយទាហានវ័យក្មេង នៃកងទ័ពប្រជាជនវៀតណាមធ្វើទស្សនកិច្ចសិក្សា នៅទីបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក

គណៈប្រតិភូនាយទាហានវ័យក្មេង នៃកងទ័ពប្រជាជនវៀតណាមធ្វើទស្សនកិច្ចសិក្សា នៅទីបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី មួន សាម៉េត មេបញ្ជាការរង នាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក តំណាង ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានអនុញ្ញាត្តិឲ្យគណៈប្រតិភូនាយទាហានវ័យក្មេង នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយវរសេនីយ៍ឯក ឡេ តឹកថាំង នាយរងសេនាធិការ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងធ្វើទស្សនកិច្ចសិក្សា នៅទីបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ក្នងឱកាសអញ្ជើញដល់គណៈប្រតិភូបានទស្សនាសាលតាំង នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកផងដែរ។

ក្នុងជំនួបនោះឧត្តមសេនីយ៍ត្រី មួន សាម៉េត បានសម្តែងនូវក្តីសោមនស្សរីករីករាយ ចំពោះដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូនាយទាហានវ័យក្មេង នៃកងទ័ពប្រជាជនវៀតណាម ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចសិក្សានេះ និងបង្កើនបន្ថែមនូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ ឧត្តមសេនីយ៍ត្រី មួន សាម៉េត បានជំរាបជួនប្រតិភូ ពីប្រវត្តិ និងស្នាដៃដែលបញ្ជាការដ្ឋានទ័ពពិសេស សម្រេចបានក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដោយអនុវត្ត តាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងគោរពតាម បទបញ្ញាតិ បទបញ្ជា បទវិន័យទូទៅ លក្ខន្តិកៈរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានទ័ពពិសេស បានចូលរួមយ៉ាងសកម្ម ក្នុងការការពារអធិបតេយ្យភាព បូរណៈភាពទឹកដី ការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីសុឆន្ទះ នៃការបោះឆ្នោតរបស់ប្រជាជន និងបានចូលរួមយ៉ាងសកម្មខ្លាំងក្លាក្នុងភារកិច្ចកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមបង្ក្រាបនូវបទល្មើសនានា និងសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។

ឧត្តមសេនីយ៍ត្រី មួន សាម៉េត បានជម្រាបជូនប្រតិភូអំពីកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម កងទ័ពប្រទេសទាំងពីរ បានដំណើរការប្រកបដោយកិច្ចសហប្រតិបត្តិការ ទាំងការទូត និងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងកន្លងទៅ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានផ្លាស់ប្តូទស្សនកិច្ច បានចំនួន ០៨លើក ចាត់បញ្ជូនកម្ម សិក្សាការីទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួន.៣៥វគ្គ ស្មើនឹងចំនួន៤៦៦នាក់ ធ្វើលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ រួមគ្នា ចំនួន ០២លើក បញ្ជូននាយទាហានទៅបំប៉នសុខភាព ចំនួន០៣លើក និងបានទទួលអំណោយពីកងទ័ពសាធារណរដ្ឋសង្គមនិយមវៀតណាម រួមមាន៖ អគារបណ្ណាល័យ អគារពហុសិក្សា និងសម្ភារការិយាល័យមួយចំនួនទៀត។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍ និងទស្សនាភាពយន្តឯកសារការងាររយៈពេល៣០ឆ្នាំ របស់បញ្ជាការដ្ឋានទ័ពពិសេ កងទ័ពជើងគោក រួចមក វរសេនីយ៍ឯក ឡេ តឹកថាំង ជំនួសមុខសមាជិកប្រតិភូ បានថ្លែងនូវការលើកសរសើរ ចំពោះថ្នាក់ដឹកនាំ បញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជានាយ និងពលទាហាន ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺនរៀនសូត្រ ក្រេបយកនូវគ្រប់ចំណេះជំនាញប្រកបដោយសមត្ថភាពខ្ពស់ ដែលជាជំហរដ៏រឹងមាំ ក្នុងកិច្ចការពារជាតិ ការពារបូរណៈភាពទឹកដីរបស់ខ្លួនបានគង់វង្ស។

វរសេនីយ៍ឯក ឡេ តឹកថាំង បានបញ្ជាក់ថា៖នេះជាលើកទី១ហើយ ដែលគណប្រតិភូយើងខ្ញុំបានមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ គឺជាការផ្លាស់ប្តូបទពិសោធន៍រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការបន្តទៅថ្ងៃមុខ ហើយក៏ជាការបង្ហាញឲ្យនាយទាហានបន្តវេន បានឃើញ នូវទំនាក់ទំនងដ៏ល្អប្រពៃ និងស្អិតរមួត រវាងកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ហើយភាគីវៀតណាម នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការជួយបណ្តុះបណ្តាលយោធិនលើជំនាញផ្សេងៗជារៀងរាល់ឆ្នាំ៕

 

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…