ឯកឧត្តម ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ន គឺជាការរាយការណ៍អំពីវឌ្ឍនភាព ព្រមទាំងបកស្រាយនូវមន្ទិលសង្ស័យផ្សេងៗ និងប្រមូលធាតុចូលបន្ថែម

ឯកឧត្តម ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ន គឺជាការរាយការណ៍អំពីវឌ្ឍនភាព ព្រមទាំងបកស្រាយនូវមន្ទិលសង្ស័យផ្សេងៗ និងប្រមូលធាតុចូលបន្ថែម

ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ន គឺជាការរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័ននីមួយៗ អំពីវឌ្ឍនភាព ព្រមទាំងបកស្រាយនូវមន្ទិលសង្ស័យផ្សេងៗ និងប្រមូលធាតុចូលបន្ថែម។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្នុងអង្គសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “គោលបំណងជារួម គឺដើម្បីមកជម្រាបជូនជាព័ត៌មានផង ផ្តល់ជូនជារបាយការណ៍វឌ្ឍនភាពផង និងស្វែងរកនូវធាតុចូលចេញពីការចូលរួមរបស់ក្រសួង ស្ថាប័ននីមួយៗផង ក៏ដូចជាបកស្រាយនូវសំណួរនានា រួមទាំងមន្ទិលមួយចំនួន ដើម្បីយល់ឱ្យកាន់តែច្បាស់ពីគោលបំណងនៃការធ្វើវិភាគមុខងារ ដែលជាផ្នែកមួយនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។”

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា “ការវិភាគមុខងារ គឺជាការប្រមូលនូវទិន្នន័យឱ្យបានច្បាស់ និងពិនិត្យសមត្ថភាពរបស់រដ្ឋបាលសាធារណៈកម្ពុជា។ ការវិភាគមុខងារ គឺជាការសិក្សា និងពិនិត្យនូវសុខភាពនៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ដើម្បីត្រៀមលក្ខណៈក្នុងដំណើរស្របតាមការវិវត្តនៃបរិបទសាកល និងដើម្បីពង្រឹងខ្លួនឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ក្នុងការបង្កើនសមត្ថភាព និងប្រសិទ្ធភាព ការប្រកួតប្រជែង ជាលក្ខណៈតំបន់ និងសាកល។ ការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាអ្វីថ្មី សម្រាប់ការដឹកនាំរបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ដើម្បីសិក្សានូវសុខភាពនៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ក្នុងការត្រៀមលក្ខណៈក្នុងដំណើរទៅកាន់ឆ្នាំ២០៥០។”

Related post

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…
ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ មករា អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានកោះហៅ លោកស្រី Ek-on Khunacharoen ភារធារីស្តីទី នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមកទទួលកំណត់ទូតអំពីការតវ៉ាយ៉ាងខ្លាំងក្លារបស់កម្ពុជា ចំពោះចំណាត់ការរបស់លោក ស៊ុមឃីត ឈឿខុង…
សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែមិថុនា ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិន មានការចាំបាច់បំផុត។ ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាង ការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរគ្រប់ប្រភេទមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទង ស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖ ១.…