អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធមូលដ្ឋានត្រូវពន្យល់ពលរដ្ឋឱ្យបានច្បាស់ពីគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្ត ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរ

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធមូលដ្ឋានត្រូវពន្យល់ពលរដ្ឋឱ្យបានច្បាស់ពីគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្ត ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរ

នៅក្នុងឱកាសចូលរួមនៅក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការដោះស្រាយបណ្ដឹងតវ៉ាខេត្តតាកែវ បានណែនាំអាជ្ញាធភូមិ ឃុំឱ្យពន្យល់ប្រជាពលរដ្ឋពីគម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងខេត្ត គឺធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ខេត្ត ជាពិសេសបង្កើនជីវភាពការរស់នៅដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពធូរធារមួយកម្រិតទៀត។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា បច្ចុប្បន្ននឹងនៅពេលខាងមុខនេះខេត្តតាកែវនឹងមានអ្នកវិនិយោគកាន់តែច្រើនឡើងចូលមកវិនិយោគនៅតាមបណ្ដាលក្រុង ស្រុក ព្រមទាំងមានគម្រោងអភិវឌ្ឍន៍របស់រដ្ឋនៅតាមតំបន់មួយចំនួន រួមនឹងនៅតាមតំបន់ព្រំដែនផងដែរ។ ដូច្នោះ គម្រោងទាំងអស់នេះពិតជាមានផលប៉ះពាល់មួយចំនួនដល់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាប៉ះពាល់ដីធ្លី ឬការជីកកាយដីយកទៅចាក់ដីនៅទីតាំងធ្វើរោងចក្រ ដែលបញ្ហាទាំងអស់នេះគឺទាមទារឱ្យមានការពន្យល់ពីប្រជាពលរដ្ឋពីសំណាក់អាជ្ញាធមូលដ្ឋាន។

ឯកឧត្តម វ៉ី សំណាង បានបន្តថា កន្លងមកក្រុមប្រឆាំងតែតែធ្វើការញុះញង់ដល់ប្រជាពលរដ្ឋ និងធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានពីគម្រោងភិវឌ្ឍន៍នៅតាមខេត្តមួយចំនួនថាមានផលប៉ះពាល់ដល់ដីធ្លីរដ្ឋ និងដីធ្លីប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ ធាតុពិត គម្រោងអភិវឌ្ឍន៍ពង្រីកផ្លូវថ្នល់ ជីកប្រឡាយ បង្កើតរោងចក្រដោយអ្នកវិនិយោគទុនទាំងអស់នេះ គឺមានគោលដៅធ្វើឱ្យខេត្តរីកចម្រើន បង្កើនការងារជូនប្រជាពលរដ្ឋ ជាពិសេសធ្វើឱ្យសេដ្ឋកិច្ចគ្រូសាររបស់ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារទ្វេឡើង។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគិតគូយ៉ាងយកចឹត្តទុកដាក់ពីគម្រោងអភិវឌ្ឍន៍នានា ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយបានណែនាំ ដល់អាជ្ញាធខេត្តឱ្យបង្កើតគណកម្មាការដោះស្រាយនៅរាល់ពាក្យបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ ដោយធានាឱ្យបាននៅគណេយ្យភាព និងតម្លាភាព ដើម្បឆ្លើយតបនៅកង្វល់ និងសំណើររបស់ប្រជាពលរដ្ឋដែលរង ផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…