សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្ដចំនួន៩ និងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទិញរថយន្ដដែលមានក្រុមហ៊ុនក្នុងស្រុក ដើម្បីងាយស្រួលប្ដូរគ្រឿងបន្លាស់ និងសេវាកម្ម

ពីប្រទេសដែលនាំចូលសូម្បីតែភេសជ្ជៈមួយកំប៉ុង នៅពេលនេះកម្ពុជាមានលទ្ធភាព និងសមត្ថភាពក្នុងការនាំចេញទំនិញ ឬផលិតផលផ្សេងៗ ក្នុងនោះ មានទាំងសមត្ថភាពអាចដំឡើងរថយន្ដដោយខ្លួនឯងផងដែរ។ បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្ដ ចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេស។ នេះបើតាមការឲ្យដឹងពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី
Read More

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសង់ផ្លូវដែកភ្ជាប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ដើម្បីសម្រួលដល់ការដឹកជញ្ជូន

ផ្លូវដែកជាមធ្យោបាយបម្រើដល់ការដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញដ៏មានគុណតម្លៃមួយ​ក្នុង​ប្រព័ន្ធដឹកជញ្ជូន។ កម្ពុជា ក៏មានមហិច្ឆតាប្រែក្លាយប្រព័ន្ធផ្លូវដែករបស់ខ្លួនឱ្យកាន់តែល្អប្រសើរផងដែរ ជាពិសេសផ្លូវដែកល្បឿនលឿន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានណែនាំឱ្យសង់ផ្លូវដែកភ្ជាប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីសម្រួលដល់ការដឹកជញ្ជូន។
Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញ​សម្ពោធ​ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត
Read More

កម្ពុជាស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Xi Jinping

កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ
Read More

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូធនាគារពិភពលោកដឹកនាំដោយលោកស្រី Tania Meyer នាយិកាគ្រប់គ្រងការិយាល័យធនាគារពិភពលោក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនារសៀលថ្ងៃទី៣ ខែមេសា
Read More

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) ចូលជួបសម្តែងការគួរសម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communication Construction
Read More

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ភាគហ៊ុនិក ABA ចំពោះការគាំទ្រដ៏មុតមាំរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត

(ភ្នំពេញ)៖ គណៈប្រតិភូធនាគារជាតិកាណាដា និងធនាគារ ABA កាលនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបកំពូលនេះបានបញ្ជាក់ជាថ្មី ចំពោះការគាំទ្រដ៏មុតមាំរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ គណៈប្រតិភូដែលដឹកនាំដោយលោក Laurent Ferreira
Read More

សមរាត្រី៣ថ្ងៃ នៅទឹកដីអង្គរ ទទួលបានភ្ញៀវទេសចរជាង៨ម៉ឺននាក់

ព្រឹត្តិការណ៍សមរាត្រី (Equinox) រយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ៨០,២០០នាក់ ទៅទស្សនាកម្សាន្ដនៅទឹកដីអង្គរ នៃខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
Read More

លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា អត្រាដាក់ប្រាក់សន្សំ និងកម្ចីជាប្រាក់រៀលពីធនាគារនៅកម្ពុជា មានកម្រិតទាប បើធៀបនឹងប្រាក់ដុល្លារ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អះអាងថាការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែចំនួន១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិក ទាំងអស់។ ការបញ្ជាក់តបស់ទេសាភិបាលធនាគារជាតិខាងលើ បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ
Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា

នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ​ឆ្នាំ២០២៥​របស់​សមាគមឧកញ៉ាកម្ពុជា។
Read More