កម្ពុជា-អាម៉េរិក ជំរុញកិច្ចសហការលើការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការបោកប្រាស់តាមអ៊ីនធើណែត

កម្ពុជា-អាម៉េរិក បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញកិច្ចសហការលើវិស័យអាទិភាព ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន និងការបោកប្រាស់ តាមអ៊ីនធើណែត កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្ម និងការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ
Read More

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាត្រូវកាលៈទេសៈ និងឆ្លើយតបភាពចាំបាច់នៃបញ្ហាប្រឈម និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ

ឯកឧត្តមបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសនៃខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-ថៃ គឺស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន
Read More

រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន២ ជាមួយភាគីថៃ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើឯកសារចំនួន២ ជាមួយភាគីថៃ។ ការចុះហត្ថលេខានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ផែថងថាន
Read More

កម្ពុជា-ជប៉ុន បើកកិច្ចប្រជុំពីការចុះសិក្សាផែនការលម្អិត លើគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែនិងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់​

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយឯកឧត្តម SANJO AKIHITO អគ្គនាយក​នៃអគ្គនាយកដ្ឋាន​គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ជប៉ុន និងក្រុមការងារជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង
Read More

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត​របស់កម្ពុជា-ថៃ សម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ​ បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីថៃថា កម្ពុជាបានត្រៀមខ្លួនជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានសុច្ឆន្ទៈចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍។ ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី
Read More

ឯកសារចំនួន៧ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ

(ភ្នំពេញ)៖ ឯកសារចំនួន៧ ដែលជាកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។
Read More

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីលើកកម្ពស់សិទ្ធិដល់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅប្រទេសថៃ

(ភ្នំពេញ)៖ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការងារនៃព្រះរាជាណាចក្រថៃទ្បង់ដ៍ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ
Read More

សម្ដេចបវរធិបតីបង្ហាញមូលហេតុកម្ពុជាដាក់ទិសដៅរៀបចំគោលនយោបាយលើកទឹកចិត្តចំពោះផលិតកម្មគ្រឿងបង្គុំ

សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបង្ហាញទិសដៅថារដ្ឋាភិបាលនឹងរៀបចំគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលមកវិនិយោគផលិតកម្មគ្រឿងបង្គុំដើម្បីជួយធានានិរន្តរភាពនៃការវិនិយោគរយៈពេលវែងនៅកម្ពុជា។ សម្ដេចបវតធិបតីបានថ្លែងនៅខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃទី ២២មេសាឆ្នាំ២០២៥ ដោយបញ្ជាក់ថាគោលនយោបាយនេះនឹងធ្វើឲ្យកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំកាន់តែច្រើនហើយអនាគតកម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលគ្រឿងបង្គុំផលិតនៅក្រៅប្រទេសយកមកផ្គុំនៅកម្ពុជាហើយនាំចេញដូចមុននោះទេ តែកម្ពុជានឹងក្លាយទៅជាប្រទេសផលិតគ្រឿងបង្គុំបាន អតិបរមាផ្គត់ផ្គង់ផលិតកម្មក្នុងស្រុកនិងអាចនាំចេញគ្រឿងបង្គុំទៅក្រៅប្រទេសទៀតផង។សម្ដេចបានបញ្ជាក់ថាការលើកទឹកចិត្តដល់អ្នកផលិតនៅក្នុងខ្សែផលិតកម្មគិតអំពីកម្រិតដែលត្រូវអនុគ្រោះនេះ គឺដើម្បីយើងជំរុញក្នុងគោលដៅឲ្យការផលិតគ្រឿងបង្គុំភាគច្រើននៅក្នុងស្រុក។ ដោយសម្តេចបវរធិបតីពន្យល់ថា ការផលិតគ្រឿងបង្គុំបានភាគច្រើននៅក្នុងស្រុក នឹងជួយយើងគឺ ទីមួយធ្វើពិពិធកម្មនៃការធ្វើផលិតកម្ម។ពោលគឺយើងផលិតគ្រឿងបង្គុំទាំងអស់បម្រើឲ្យផលិតកម្មផលិតផលសម្រេច។ទី ២ធ្វើឲ្យកម្ពុជាមានភាពធន់។បើខ្សែផលិតកម្មគ្រឿងបង្គុំកាន់តែច្រើននាំឲ្យយើងកាត់បន្ថយការនាំចូលគ្រឿងបង្គុំពីក្រៅប្រទេសទន្ទឹមនេះនឹងនាំឲ្យផលិតផលផលិតនៅកម្ពុជាទាំងអស់មានតម្លៃទាប។ ការចូលមកវិនិយោគគ្រឿងបង្គុំនឹងជួយបង្កើតឱកាសការងារនិងជំនាញដល់កូនចៅប្រជាពលរដ្ឋ នោះគឺអ្វីដែលរដ្ឋាភិបាលចង់បាន។ ពីព្រោះក្រុមហ៊ុនមកវិនិយោគបានបណ្តុះបណ្តាលជំនាញដល់កូនចៅយើង
Read More

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ដវិធានការម៉ឺងម៉ាត់បំផុតក្នុងការការពារធនធានធម្មជាតិ ទាំងដីព្រៃ និងបឹងទន្លេសាប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងបន្តវិធានការដោយម៉ឺងម៉ាត់បំផុត ក្នុងការការពារធនធានធម្មជាតិ ទាំងដីព្រៃ និងត្រីក្នុងបឹងទន្លេសាប។ ក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត
Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន និងមានសុវត្ថិភាពខ្ពស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន ហើយគិតគូរឱ្យបានខ្ពស់ពីសុវត្ថិភាព។ ការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្រ្តីបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia
Read More